ហេតុតែគ្រោះមកដល់! អង្គុយក្នុងផ្ទះសុខៗ ឡានដាច់ចង្កូត រេចូលមកបុក

ចែករំលែក

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ខណៈពេលកំពុងបើក បានដាច់ចង្កូតរេចទៅបុករបងផ្ទះ ប្រជាពលរដ្ឋបណ្តាលឱ្យរងរបួសម្ចាស់ផ្ទះម្នាក់ កាលពីវេលាម៉ោង ៣និង ១៥រសៀល ថ្ងៃទី១១ ខែមករានៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ចំណុចផ្ទះលេខ ១០២៦ ក្រុមទី២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

បង្កឡើងដោយ រថយន្តដឹកឥដ្ឋ ម៉ាកហ៊ីយានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-0824 បើកបរដោយឈ្មោះ ហាយ សំភឿន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅឡឥដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានគេចខ្លួនបាត់។

ចំណែកជនរងគ្រោះ ម្ចាស់ផ្ទះនោះ មានឈ្មោះ អួង សាបិន ភេទប្រុស អាយុ៨០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ រងរបួសស្រាល។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក ដឹកឥដ្ឋពេញមានមនុស្សប្រុសស្រី ជិះលើរថយន្តចំនួន៦នាក់ បានបើកបរតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង (ចូលភ្នំពេញ) ស្រាប់តែកំពុង ធ្វើដំណើរមកដល់ ចំណុចកើតហេតុស្រាប់តែរថយន្ត បានដាច់ចង្កូត ទៅខាងស្តាំដៃ ជ្រុលទៅបុកផ្ទះកើតហេតុតែម្តង ៕

សហការី KBN

Loading...
ចែករំលែក