Home ព័ត៌មានជាតិ

រន្ធត់​ខ្លាំងណាស់​ !! បុរស​ចំណាស់​ម្នាក់​ (ខ្ទេចក្បាល​) ស្លាប់​យ៉ាង​វេទនា​បំផុត​

ចែករំលែក

ខេត្តព្រៃវែង: បុរសវ័យចំណាស់ម្នាក់បាន ខ្ទេចក្បាល ស្លាប់យ៉ាងវេទនាបំផុត ដោយគ្រោះថ្នាក់ ឡានបត់ឆ្វេងកៀរម៉ូតូ បណ្តាលអោយដួលចូលក្រោមឡាន។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅចំណុច ភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ កាលពីវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១១ មករា ២០១៧។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក KIA មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2W-6342 បើកដោយជនមិនស្គាល់ អត្តសញ្ញាណ​ម្នាក់​ (រត់គេចខ្លួនបាត់) បានបើកបរក្នុងទិសដៅលិចទៅកើត បញ្ច្រាសទិសគ្នា មកដល់ចំណុចខាងលើ បានបត់ឆ្វេងកៀរម៉ូតូម៉ាក HONDA គុបមូល ពណ៍ស្លែរ ពាក់ផ្លាកលេខ ព្រៃវែង 1A-1614 បើកបរដោយឈ្មោះ ស្ងួន នឿន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំខេត្តព្រៃវែង, បណ្តាលអោយដួលចូលក្រោមឡាន ស្លាប់នៅនឹងកន្លែងតែម្តង។

សាកសពត្រូវបានប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯរថយន្តនិងម៉ូតូនៅកន្លែងកើតហេតុ កំពុងធ្វើការស្ទួចយក មករក្សាទុកនៅប៉ុស្តិ៍កំពង់សឹង ដើម្បីដោះស្រាយ តាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ vd7news.com