Home ព័ត៌មានអន្តរជាតិ

មូលដ្ឋាន​ធំ​ ISIS​ ជិត​៥០​%​ ត្រូវ​បាន​ទាហាន​អ៊ីរ៉ាក់​ រំដោះ​ក្រោយ​ប្រយុទ្ធ​៣​ខែ​

ចែករំលែក

ទាហាន​ អ៊ីរ៉ាក់ ​និង​អង្គភាព​ឆ្លើយតប​រហ័ស​ បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ ចូល​ទៅ​ក្នុង​សង្កាត់​​ភាគ​អាគ្នេយ៍​ទីក្រុង​ មូស៊ុល​ ឆ្ពោះ​ទៅ​រក​ទន្លេ​ទីគ្រីស​ ដំណាល​ពេល​ដែល​កងកម្លាំង​ រដ្ឋាភិបាល​គ្រប់​ផ្នែក​ ព្យាយាម​ទប់​ទល់​ចំពោះ​ការ​វាយប្រហារ​ បំផ្ទុះ​គ្រាប់បែក​បង្កប់​ ក្នុង​រថយន្ត​របស់​ក្រុម​ ISIS​ និង​ធ្វើ​សហ​ប្រតិបត្តិការ​ គ្មាន​កាន់​តែ​ល្អ​ក្នុងចំណោម​កងកម្លាំង​ផ្សេងៗ​ ដែល​​កំពុង​ប្រយុទ្ធ​នៅ​លើ​រណសិរ្ស​ផ្សេង​ៗ​គ្នា ។​

សមាជិក​អង្គភាព​ឆ្លើយតប​រហ័ស ​​បាន​ដណ្ដើម​យក​សង្កាត់​ភាគ​អាគ្នេយ៍​ទាំង​អស់​ ហើយ​ពេល​នេះ​​ពួកគេ​បាន​ចូល​ទៅ​ដល់​មាត់​ទន្លេ ​ទីគ្រីស ​ចំណែក​ជីវពល​រដ្ឋ​ឥស្លាម​បាន​រត់​ភៀស​ខ្លួន​ទៅ​ទិស​ខាងលិច ។​ សមរភូមិ​ភាគ​ខាងត្បូង​ទីក្រុង ​មូស៊ុល ​របស់​ទាហាន​ អ៊ីរ៉ាក់​ ក៏​ទទួល​បាន​ជោគ​ជ័យ​ផង​ដែរ​ ដោយ​ទាហាន​បាន​ទៅដល់​ទន្លេ​ទីគ្រីស ។​ ភាគ​ខាង​លិច​ទីក្រុង​ មូស៊ុល​ គឺ​ចាប់​ពី​ទន្លេ​ ទីគ្រីស​ កំពុង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ ISIS​ ហើយ​ការ​ដណ្ដើម​ភាគ​ខាង​លិច​ អាច​មាន​សភាព​កាន់​តែ​ស្មុគ​ស្មាញ​ ព្រោះ​តែ​តំបន់​នោះ​ មាន​ផ្លូវ​ចក្រ​តូច​ៗ​ ។​

មេ​បញ្ជាការ​ អ៊ីរ៉ាក់​ បញ្ជាក់​ថា​ ចាប់​តាំង​ពី​ប្រតិបត្តិការ​ចាប់​ផ្ដើម​សារ​ជា​ថ្មី ​ទាហាន​នៅ​មិន​ទាន់​ចាញ់​ម្ដង​ណា​ឡើយ​ ចំណែក​ក្រុម​ ISIS ​កំពុង​ជ្រួល​ច្របល់​ ហើយ​ធ្វើការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​កាន់​តែ​ច្រើន ។​ ទាហាន​ពិសេស​ បាន​រុល​ទៅ​មុខ​ វាយ​រុញច្រាន​ក្រុម​ ISIS ​ក្នុង​សង្កាត់​ភាគ​ខាង​កើត​ ពេល​នេះ​ជិត​ដល់​ពេល​ជួប​ជាមួយ​ទាហាន​រដ្ឋាភិបាល​ ដែល​កំពុង​ប្រយុទ្ធ​នៅ​ទីតាំង​ក្បែរ​គ្នា​ ។​

កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ កំពុង​ព្យាយាម​ដណ្ដើមយក​តំបន់​ក្បែរ​សាកលវិទ្យាល័យ​ទីក្រុង​ មូស៊ុល​ នៅ​ភាគ​ឥសាន្ត​ ។ ជ័យជម្នះ​ថ្មីៗ​ ធ្វើ​ឲ្យ​ទាហាន​អ៊ីរ៉ាក់​ គ្រប់គ្រង​ទឹក​ដី​កាន់​តែ​ធំ​ជាង​មុន​ នៅ​ភាគ​ខាង​កើត​ទីក្រុង​ មូស៊ុល​ ក្រោយ​ពី​ទាហាន​ពិសេស​ ទៅ​ដល់​ទន្លេ ​ទីគ្រីស​ ក្រោម​ការ​គាំទ្រ​របស់​យន្តហោះ​ អាមេរិក ។​

ប្រភពៈ​ aawsat​
ផ្តល់សិទ្ធិដោយ៖ kqube.net