ជនជាតិ​អង់គ្លេស​ម្នាក់​ ចងក​សម្លាប់​ខ្លួន ​មិន​ដឹង​មូល​ហេតុ​

ចែករំលែក

ក្រុងព្រះសីហនុ៖ សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ​បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​គេ​ប្រទះ​ឃើញ​ស្លាប់​​ដោយ​ចង ក ដោយ​ប្រើ រីដូរ​បង្អួច​ជា​មួយ​និង​កំរាល​ពូក នៅ​បន្ទប់​ផ្ទះ​ជួល​ដែល​មាន​ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ បាន យុត ភេទ ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីតាំង ស្ថិតនៅ ក្រុម៩​ ភូមិ៣ សង្កាត់២ ក្រុង​ព្រះសីហនុ​ នា​ថ្ងៃ​ត្រង់​ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៧​នេះ។

​សាកសព​ខាងលើ​ ឈ្មោះ STEFAN ANDREA JONATHAN MAFFEI ​មុខរបរ​ទេសចរណ៍​។តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ របស់​កម្លាំង​ជំនាញ និង លោក វេជ្ជបណ្ឌិត លី សារ៉ាយ​ មន្ត្រី​កោសល្យ​វិច្ច័យ នៃ​មន្ទីរសុខាភិបាល​ ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា​សាកសព ស្លាប់​ដោយ​អត្តឃាត ចងក ។


​ក្រោយ​ពិនិត្យ​រួច សាកសព​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ រង់ចាំ​ការ​សម្រេច​ពី​ក្រុម​គ្រួសារ និង​ស្ថានទូត​សាម៉ី​៕​

ប្រ. ហ៊ុយ ប៊ុនឡេង
ផ្តល់សិទ្ធិដោយ៖ kqube.net

Loading...