ម្ដាយចិត្តខ្មៅ ធ្វើទារុណកម្មចងកូនតូចអោយនៅហាលក្ដៅ ពេលប៉ូលិសទៅចាប់ខ្លួន ស្រែកយំស្ទើរបែកអាកាស!

ចែករំលែក

បរទេស៖ ស្រ្តីជាម្ដាយជនជាតិកូឡុំប៊ីម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានធ្វើទារុណកម្មទៅលើកូនបង្កើតរបស់ខ្លួន ដោយចង់ទៅនឹងសសរក្រោមកម្ដៅថ្ងៃ ។


យោងរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា ក្មេងប្រុសកំសត់ម្នាក់ ត្រូវបានម្ដាយចិត្តខ្មៅដាក់ទារុណកម្មដោយចង់ផ្អោបជាមួយសសរនៅក្រោមកម្ដៅថ្ងៃ ហើយនៅពេលដែលប៉ូលិសចាប់ខ្លួន ស្រ្តីខាងលើ គ្មានពាក្យអ្វីនិយាយ ក្រៅពីស្រែកយំឡើយ ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា កំលុងពេលដែលក្រុមប៉ូលិសក្នុងតំបន់ ដើរល្បាតនៅលើគោលដៅរបស់ខ្លួន ស្រាប់តែប្រទះឃើញក្មេងតូចម្នាក់ ជាប់ចំណង ដែលចងផ្អោបជាមួយសសរ កណ្ដាលថ្ងៃក្ដៅ ហើយខណៈនោះដែរ ក្រុមប៉ូលសិសក៏បានចូលទៅជួយ និង ចាប់ខ្លួនស្រី្តជាម្ដាយតែម្ដង ។

ទោះជាយ៉ាងណាក្ដី នៅក្នុងករណីខាងលើ គ្មានអ្នកណាម្នាក់ដឹងអំពីមូលហេតុអ្វី បានជានារីជាម្ដាយដាច់ចិត្តប្រព្រឹត្តអំពើឃោឃៅបែបនេះ ទៅលើកូនតូចខ្លួនឯងយ៉ាងនេះឡើយ ៕ ដែន KBN

ទស្សនាវីដេអូខាងក្រោម៖

Loading...