Home ព័ត៌មានជាតិ

សាហាវណាស់លោកអើយ! រំលោភហើយសម្លាប់ យកសពទៅបោះចោលនៅវាលស្រែ

ចែករំលែក

ខេត្តតាកែវ៖ ហេតុអ្វីបានជាចិត្តមនុស្សយើងមួយចំនួនតូច នៅតែមានភាពកាចសាហាវយ៉ាងនេះ? យោងតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានការភ្ញាក់​​ផ្អើល​មួយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមក​រា ឆ្នាំ២០១៧ ស្ថិត​នៅ​​ចំណុច​ភូមិ​យុល​ចេក ឃុំ​ជី​ខ្មា ខេត្តតាកែវ មាន​​ករណី​រំលោភ​​សម្លាប់ស្ត្រី​ម្នាក់ យ៉ាង​ព្រៃផ្សៃ​បំផុត ហើយ​បានយក​​សាកសព ទៅបោះចោល​​នៅ​គុម្ព ​ព្រៃរបោះ​​វាលស្រែ ។


ប្រភពបានឱ្យដឹងទៀតថា សាកសព​នារី​រង​គ្រោះ​ នៅ​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​ដោយគ្រាន់តែដឹងថា មាន​អាយុ​ប្រហែល ​៣៥​ឆ្នាំ ។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុងស៊ើបរឿងក្ដីដ៏សាហាវព្រៃផ្សៃនេះ ដើម្បីតាមរកជនដៃដល់មកធ្វើការផ្ដន្ទាទោសតាមច្បាប់ ៕ ដែន KBN