Home ព័ត៌មានជាតិ

មិនធម្មតាមែន ថៃ នរៈពិទូ មិនត្រឹមតែជួញដូរថ្នាំញៀនទេ ថែមទាំងចេះផ្សំគ្រឿង ថ្នាំសម្រើបទៀត

ចែករំលែក

Update: ទស្សនា ជនជាប់ចោទ ថៃ នរៈពិទូ លាយគ្រឿងញៀន និងថ្នាំសម្រើប ដោយខ្លួនឯង ពិតជាមិនធម្មតាមែន៖


រំលឹកហេតុការណ៍ឡើងវិញ៖

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចជំនាញ និងដឹកនាំ​ដោយ​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករាឆ្នាំ​២០១៧​នេះ​ បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​ មួយ​កន្លែង​យីហោ (The Sound Family KTV) ដឺសោនហ្វាមិលី ​បន្ទាប់ពី​រសមត្ថកិច្ចរកឃើញ​ថា បាន​ផ្តល់​ទីកន្លែង ដើម្បីប្រើប្រាស់ និងរក្សាទុក​ ជួញដូរ​ដោយ​ខុស​ច្បាប់​ នូវ​សារធាតុ​ញៀន​ ។​

លោក​ស៊ានសុ​ណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ បាន​និយាយ​អោយដឹងថា​៖ ​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧​វេលា​ ម៉ោង​២៣.២០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​ ក្រុមបង្ការ​បង្ក្រាប​រួម ​និង​កម្លាំង​អន្តរាគមន៍​ ប្រឆាំង​បទល្មើស ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ បាន​ចុះ​ប្រតិ​ប​ត្ត​ការ បង្ក្រាប​ករណី​ផ្តល់​ទីកន្លែង​​ប្រើប្រាស់រក្សាទុក និង​ជួញដូរ ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន ​នៅត្រង់ចំណុច​ក្លិបកម្សាន្តខារ៉ាអូខេ យីហោ ដឺ​សោ​ន ហ្វា​មីលី (the sound family) ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​/ខេត្តបាត់ដំបង​ ។ លោក​បានឲ្យដឹក​ទៀត​ថា ​នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​ ក្នុង​បទល្មើស​ជាក់ស្ដែង ​សមត្ថកិច្ច​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​៖

ទី​១​.ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​២​.ឈ្មោះ ថៃ នរៈពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌ​ប្រាំពីរ​មករា រាជធានី​ភ្នំពេញ​។ ទី​៣.​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​៤.​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​រស់នៅ​ក្រុង​បាត់ដំបង​។ ទី​៥.​ឈ្មោះ អោក រតនះ ប៉ុណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ទី​៦​ ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ស្នាក់នៅ​បន្ទប់​ជួល ក្នុង​ភូមិ​រំចេក​៤ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។ វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ ថ្នាំញៀន​ប្រភេទ​កេតា​មីន​ (KETAMINE​)​ ចំនួន​៣​ថង់​ ទម្ងន់​០,៨៨​ក្រាម​ឧបករណ៍​(​ពុម្ភ​)​ សំរាប់​កែច្នៃ​ថ្នាំញៀន ​អ៉ិច​ស្តាស៊ី ចំនួន​២ថ្នាំ​អំពូល​ Diazepam​ ចំនួន​២​អំពូល​ថ្នាំ​គ្រាប់​ ZEPAM​ ចំនួន​១៦​បន្ទះ​ និង​សម្ភា​រះ​វិច​ខ្ចប់​ថ្នាំញៀន ​មួយចំនួនទៀត​ ។

ជនសង្ស័យ​ពាក់ព័ន្ធ​ព្រមទាំងវត្ថុតាង ​ត្រូវបាន​ការិយាល័យ​ជំនាញ​រៀបចំ​ សំណុំឯកសាដើម្បីបញ្ជូន​ទៅ​តុលាការ រីឯទីតាំងផ្តល់​កន្លែង​ឲ្យ​ប្រើប្រាស់ រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​បិទទ្វារ​ធ្វើអាជីវកម្ម នៅ​រសៀល​ថ្ងៃ​ទី​ ១០ ​មករា ឆ្នាំ​២០១៧​នេះ ៕

ដោយ-ចន្ទ័ឌី ភិរម្យ
ផ្តល់សិទ្ធិដោយ៖ vd7news.com