Home ព័ត៌មានជាតិ

កវីនិពន្ធបទ «ស្រក់ទឹកភ្នែក មិនមែនគ្មានបញ្ហា» អ្នកស្រី ងិន​​ ម៉ានីយ៉ាន ប្រកាសចង់ស្លាប់ ពេលកូនប្រុសត្រូវចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន

ចែករំលែក

រាជធានី​ភ្នំពេញ៖ បន្ទាប់ពីអតីតតារាសម្ដែងប្រុសវ័យក្មេង និងជាអតីត ហ្វ្រេសស៊ីបយ លោក ថៃ នរៈ​ពិ​ទូ និងបក្សពួកត្រូវបានប៉ូលិសខេត្តបាត់ដំបងចាប់ខ្លួនរួចមក ស្រាប់តែ អ្នក​ស្រី ងិន ម៉ានីយ៉ា អតីត​ភរិយា​របស់​ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជាម្តាយបង្កើតលោក ថៃ នរៈ​ពិ​ទូ បាន​សរសេរ​លើហ្វេសប៊ុកនៅម៉ោង១១និង៣៦នាទីយប់ថ្ងៃទី១០ មករា ២០១៧ នេះអោយដឹងថា «ពេល​ខ្លះ​ចង់​ស្លាប់​តែ​ម្ដង​ទៅ​ឲ្យ​វា​ផុត​ទុ​ក្ខ» ។

គួរបញ្ជាក់ដែរថា សារខ្លីបង្ហាញពីអារម្មណ៍ទុក្ខសោករបស់អ្នកនិពន្ធទំនុកចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស អ្នកស្រី ងិន ម៉ានីយ៉ា នេះដែរ គឺធ្វើឡើងបន្ទាប់ពីប៉ូលិសបាន​ឃាត់​ខ្លួុន​ក្រុមជន​សង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀននៅ​ខេត្ត​បាត់​ដំបង ធ្វើ​ឡើង​កាលពី​​រសៀល​ថ្ងៃ​ទី​១០​ មករា ​២០១៧ ស្ថិត​នៅ​ទីតាំង​ខារ៉ាអូខេ​មួយ​​កន្លែង​យីហោ «ដឺ​សោ​ន ហ្វា​មី​លី The Sound Family KTV» ​ដោយ​រក​ឃើញ​ថា ពួក​គេបាន​ប្រើប្រាស់រក្សា​ទុក ​និង​ជួញដូរ​ដោយ​​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​ក្នុងនោះមានកូនប្រុស និងកូនប្រសាស្រីរបស់អ្នកស្រីដែរ ។

តារា​សម្តែង ​និង​ជា​អតីត​ហ្វ្រេស​ស៊ី​លេខ​១ លោកថៃ នរៈ​ពិ​ទូ បាន​បង្កើត​រឿងដ៏​ភ្ញាក់​ផ្អើល​ថ្មី​មួយ​ទៀត​ ​រួមជាមួយប្រពន្ធ​របស់ខ្លួ​ន ក្រោយ​​ពីតារា​រូប​នេះ​និង​បក្សពួក​ជា​ច្រើន​នាក់ ​ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់ខ្លួន ​ព្រោះតែ​មានការ​ពាក់ព័ន្ធ​នឹង​​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​ ។

គួរំឮកដែរថា យោង​តាម​របាយការណ៍​របស់​មន្ត្រី​សម​ត្ថិ​កច្ច ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះ ​ក្នុង​បទល្មើស​ជាក់ស្ដែង ​សមត្ថកិច្ច​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ក្នុងនោះ​ពិតជា​មាន​តារា​សម្តែង ថៃ នរៈ​ពិ​ទូ​ ពិតមែន​ ។ ​ជន​ទាំង​៦​នាក់​នោះ​ រួម​មាន ៖
​​​១​-ឈ្មោះហេង យូ​សុង ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​១៣​​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ ។
​​​២​-ឈ្មោះថៃ នរៈពិ​ទូ​ ​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ប្ញស្សី​២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ​ ។
៣​-ឈ្មោះភា ប៊ុ​ន​ហេង ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ ។
​៤​-ឈ្មោះហាប់ សុវត្ថិ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​រស់នៅ​ក្រុង​បាត់ដំបង ​​។
៥-​ឈ្មោះអោ​ក រត​នៈប៉ុ​ណ្ណិ​កា ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ​ (ប្រពន្ធ​របស់ថៃ នរៈ​ពិ​ទូ​) រស់នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។
និង​៦​-ឈ្មោះហ៊ុន ម៉ា​ណេ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ ដំបង​។

ចំណែកឯ​វត្ថុ​តាង​ដកហូត​បាន ​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ KETAMINE​ (ខេ) ​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​,​ ឧបករណ៍​(​ពុ​ម្ភ​) ​សំរាប់​កែ​ច្នៃ​ថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី​ ចំនួន​២,​ ថ្នាំ​អំ​ពូ​ល​Diazepam​ចំនួន​២​អំ​ពូ​ល​,​ ថ្នាំ​គ្រាប់ ​ZEPAM ​ចំនួន​១៦​បន្ទះ​ និង​សម្ភា​រវេច​​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ ចំណែក​ទីតាំង ផ្តល់​កន្លែង​អោយ​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​បិទទ្វារ​នៅ​រសៀល​ថ្ងៃ​ទី​១០ ​មករា ​២០១៧​ ៕ ដែន KBN