តោះមើលបន្តិចមើល៍! ចាប់ពីម៉ោង ៦ព្រឹក រហូតមកដល់ម៉ោង ១១ថ្ងៃត្រង់នេះ តើមានរឿងអីកើតឡើង នៅលើផ្លូវសហព័ន្ធរុស្ស៊ី ទើបពូប៉ូលិសចរាច៍ដាច់បាយ ដាច់ទឹក?

ចែករំលែក

ភ្នំពេញ៖ ចរាចរណ៍យានយន្ត នៅលើកំណាត់ផ្លូវសហព័ន្ធុរុស្សី ពេញមួយព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ចាប់ពីផ្សារពោធិ៍ចិនតុង រហូតដល់ រង្វង់មូលចោមចៅ ចំងាយជាង៤គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តខណ្ឌពោធិសែនជ័យ មធ្យបាយ ខុសប្លែកពីថ្ងៃផ្សេងៗ ដោយសារយាយន្តច្រើនណែនរាន់តាប់ បង្កឲ្យកកស្ទះចរាចរណ៍ រីឯកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងតាមបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធវិញ បែកញើសហូរញើស ដាច់បាយ ដាច់ទឹក ដើម្បីឈរបញ្ជាសម្រួល ចរាចរណ៍ ។


តាមទិដ្ឋភាពជាក់ស្តែង កន្លងមកកំណាត់ផ្លូវសហព័ន្ធ ច្រើនកកស្ទះចរាចរណ៍ នាចន្លោះម៉ោង ៦និង៣០នាទីទៅម៉ោង ៧និង៣០នាទី មធ្យបាយ យានជំនិះ សិស្សសាលា អ្នកធ្វើការ ឆ្លងកាត់ច្រើន ព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍ ល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍ ឬថ្ងៃបុណ្យ ឈប់សម្រាក ឃើញថា មានយានជំនិះច្រើន តែសម្រាប់ថ្ងៃព្រឹកថ្ងៃពុធ ទី១១ នេះ ឃើញថាកំណាត់ផ្លូវសហព័ន្ធ កើតមានកកស្ទះ ចរាចរណ៍ ពេញមួយព្រឹក ចាប់ពីវេលាម៉ោង ៦និង៣០នាទីព្រឹករហូតដល់ វេលាម៉ោង ១១ព្រឹកថ្ងៃដដែល ។

ស្របពេលដែលកំណាត់ផ្លូវខាងលើ ជួបបញ្ហា កកស្ទះបែបនេះ ឃើញថាកម្លាំងនគរបាលចរាចរណ៍ខណ្ឌ កម្លាំងមកពីតាមបណ្តា ប៉ុស្តិ៍រដ្ឋបាល ត្រូវបានបញ្ជូន ដាក់តាមគោលដៅ ផ្លូវបំបែក រង់ចាំឈរសម្រួល ដើម្បីបម្រើជូន បងប្អូនប្រជាពលរដ្ឋ ទាំងទឹកចិត្ត លះបង់កម្លាំងកាយចិត្ត កញ្ចែផ្លុំប៉ោងមាត់ ហើយផ្លូវធូរស្រាលមកវិញ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី១១ ដដែល ៕ សហការី KBN-live.com

Loading...