ក្មេងស្រីម្នាកនេះ គួរឲ្យស្រឡាញ់ណាស់! មានម្ដាយជាស្រ្តីមេមាយ ដើររើសអេតចាយ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ខំប្រឹងឲ្យកូនស្លៀកពាក់ស្អាតដែរ…នេះហើយទឹកចិត្តអ្នកម្ដាយ!!

ចែករំលែក

អ្នកមានគុណតែងតែធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកូនៗ មិនខ្វល់ពីភាពនឿយហត់ លំបាកនោះទេ ដោយធ្វើយ៉ាងណា ចង់ឃើញកូនៗ រស់នៅមានសុខស្រួល បានសិក្សារៀនសូត្រ ទោះបីជាក្រលំបាក វេទនាយ៉ាងណាក៏មិនចង់ឲ្យកូន លំបាកដូចខ្លួនដែរ ។


តួយ៉ាងដូចជានៅក្នុងថ្ងៃនេះ មានសារខ្លីដែលបានបង្ហោះដោយគណនីហ្វេសប៊ុកមួយឈ្មោះ «Thavvirak Buth» បង្ហាញឲ្យឃើញពីទឹកចិត្តដ៏ធំធេងរបស់អ្នកម្ដាយម្នាក់ ដែលមានមុខរបរដើររើសអេតចាយ ជាកូនស្រីដ៏គួរឲ្យស្រឡាញ់ ហើយប្រៀបធៀបម្ដាយ និងកូនពីរនាក់នេះ គឺហាក់បីដូចជាមិនសមគ្នាទាល់តែសោះ ព្រោះនេះ គឺជាទឹករបស់អ្នកមីង ដែលទោះបីជាខ្លួនជាអ្នករើសអេតចាយយ៉ាងណាក្ដី ក៏អ្នកមីងមិនឲ្យកូនលំបាកដូចអ្នកមីងដែរ ។ មិនតែប៉ុណ្ណោះ ទោះបីជាមានជីវភាពខ្វះខាតយ៉ាងណាក្ដី ក៏អ្នកម្ដាយជាស្រ្តីមេមាយម្នាក់នេះ ខំប្រឹងរកលុយបានមកពីការរើសអេតចាយ ដើម្បីទិញសម្លៀកបំពាកឲ្យកូន ឲ្យស្អាតជានិច្ច ។ ខាងក្រោមនេះគឺជាសំណេរដែលដក់ស្រង់ចេញពីគណនីហ្វេសប៊ុកឈ្មោះ «Thavvirak Buth»៖

«😥😥😢លោកម្ចាស់ថ្លៃអើយ​ កូនកំព្រាឪពុក (ឱពុកជនបរទេស) មានតែម្តាយ​ ខ្លួនក្ររើសអេតចាយ​ ក៏មិនអោយកូនលំបាកដែរ👌👍😌 សទោះខ្លួនរើសអេតចាយក៏អាចអោយកូនស្លាកពាក់ស្អាត​ តែអាណិតក្មួយណាស់😪😔😔😌បានចូលរៀនដែរ ទើបតែថ្នាក់ទី១​ បើកូនគេអ្នមាន មិនដឹងថារៀនបានច្រើនយ៉ាងណា​ ចង់បានក្មួយមកចិញ្ចឹម តែម្តាយក្មួយមិនអោយ😌😌ជីវិតអើយជីវិត​ ជូនពរអោយក្មួយមានអនាគត់ល្អណា​ គួរអោស្រឡាញ់😍ណាស់ តែអាណិតច្រើនជាង😞​ បងប្អូនណាាបានជួបជួយឧបត្ថម្ភគ្នាផង គ្រាន់បានយកទៅផ្គត់ផ្គង់ការសិក្សារ🙏🙏🙏»ដែន KBN ប្រភព៖ ហ្វេសប៊ុក

Loading...