Home ព័ត៌មានជាតិ

បត់ជើង​អង្គុយយំ​ ខណៈ​មនុស្ស​ជា​ទី​ស្រឡាញ់​ ព្រាត់ឆ្ងាយ​លែងវិលវិញ​…

ចែករំលែក

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង ០៨និង១៥នាទីយប់ ថ្ងៃទី១០ មករា ២០១៧នេះ នៅចំណុចលូភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់០១នាក់ប្រុស នៅកន្លែងកើតហេតុ ។

ប្រភព​បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកហុងដា គុបជ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1G-1087 បើកបរដោយឈ្មោះគឹម ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គខេត្តកំពង់ស្ពឺ គ្មានមួក គ្មានកញ្ចក់ មុខរបរ កម្មករដែលបើកពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចខាងលើ បានបើកធ្លាក់ផ្លូវចូលប្រឡាយ បោកផ្ទប់និងដើមឈើ បណ្តាលឲ្យស្លាប់នៅកន្លែង កើតហេតុតែម្ដង ធ្វើឲ្យ​ក្រុម​គ្រួសារ​ប្រពន្ធ​យំសោក ​ព្រោះ​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​។

ខូចខាតម៉ូតូ០១គ្រឿង សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ vd7news.com