កាលមុនយកកាំបិតចាក់បំពង់ក ស្រាប់តែម្ដងនេះ យកកាំបិតកាត់អណ្ដាត…មិនដឹងថាអ្នកមានគុណ ពិបាកចិត្តប៉ុណ្ណាទេ?

ចែករំលែក

ភ្នំពេញ៖ បែកថ្នាំយកកូនកាំបិតចិត្តបន្លែ មកអារអណ្ដាតខ្លួនឯងហូរឈាមកក្លាក់ ត្រូវបានម្តាយដឹកឲ្យគ្រូពេទ្យព្យាបាល ដោយសារតែអំណាចថ្នាំញៀន ធ្វើឲ្យក្រុមគ្រូពេទ្យនិងសន្តិសុខ ជួយចាប់ជិតមួយម៉ោង ទើបអាចព្យាបាលបាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចម្ដុំពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ឡាយ មេសា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ តាមប្រភព័ត៌មាន ពីម្ដាយជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា កូនរបស់គាត់បានសេពគ្រឿងញៀន តាំងតែពីគេនៅរៀនមកម្ល៉េះ ។ កាលពីឆ្នាំ២០១៦ កូនរបស់គាត់ធ្លាប់មានសភាពបែកថ្នាំ រហូតយកកាំបិតមកចាក់ករបស់ខ្លួនឯងទៀតផង តែត្រូវបានក្រុមគ្រួសាររបស់គាត់ជួយសង្គ្រោះទាន់ពេលវេលា និងបាននាំកូនរបស់គាត់ដែលជាជនរងគ្រោះ ទៅបន្សាបគ្រឿងញៀនពីរដងរួចមកហើយ តែដោយសារតែភាពភ្លើតភ្លើន ធ្វើឲ្យកូនរបស់គាត់ នៅតែក្លាយជាមនុស្សញៀនថ្នាំរហូតបែកថ្នាំ ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ម្ដាយរបស់គាត់កំពុងតែសម្រាន្ត​នៅលើបន្ទប់ជាន់ទីមួយ ស្រាប់តែគាត់ឮសូរសំឡេងកូនរបស់គាត់ ដែលនៅខាងក្រោមដូចជាដេកមិនលក់ គាត់បានចុះមកខាងក្រោម ឃើញកូនរបស់មាត់ហូរឈាមរហាច ហើយដៃកាន់កូនកាំបិតចិតបន្លែ ទើបគាត់សន្និដ្ឋានថា កូនរបស់គាត់បែកថ្នាំ បានយកកាំបិតមកអារអណ្ដាតខ្លួនឯងបែបនេះ ។

ក្រោយពេលកើតហេតុ ម្ដាយជនរងគ្រោះ បានដឹកជនរងគ្រោះតាមរយៈម៉ូតូឌុប យកទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ដើម្បីធ្វើការព្យាបាល លុះមកដល់មន្ទីរពេទ្យ ដោយសារតែអំណាចជាតិញៀនមិនទាន់រលត់ ធ្វើអោយជនរងគ្រោះ ពេលចូលមកមន្ទីរពេទ្យបានក្រាបសំពះម្ដាយដល់ដី ធ្វើអោយក្រុមគ្រូពេទ្យពិបាកក្នុងការព្យាបាល ហើយក្រុមគ្រូពេទ្យ បានព្យាយាមចាប់ជនរងគ្រោះ ដើម្បីព្យាបាលជិតមួយម៉ោងទើបក្រុមគ្រូពេទ្យ និងសន្តិសុខចាប់ជនរងគ្រោះបានធ្វើការព្យាបាល ៕ សហការី KBN-live.com

Loading...
ចែករំលែក