Home ព័ត៌មានជាតិ

អត់មានអាសូរកូនទេ ឬយ៉ាងម៉េច់? ម្ដាយមកពីលក់លៀសហាល ស៊ូឆ្លៀតទៅផឹកស្រា គ្រាន់តែប្ដីបបួលទៅផ្ទះដេកខ្លាចអស់កម្លាំង ប្រពន្ធចិត្តខ្លាំងលោតសម្លាប់ខ្លួន…

ចែករំលែក

ភ្នំពេញ៖ ស្រ្ដីម្នាក់ជាអ្នកលក់លៀសហាល មកពីលក់លៀសហាលវិញ នាំប្តីទៅផឹកស្រាជាមួយអ្នកជិតខាង ជាស្រ្តីម្នាក់បានផឹកស្រាអស់កន្លះលីត្រ ក៏ស្រវឹងស្រាប្តីហៅទៅដេក ខឹងប្តីបានលោត ពីលើផ្ទះជួលជាន់ទី ១សម្លាប់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំនុចផ្ទះជួលអត់លេខ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។


ជនរងគ្រោះមានឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅ ផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានប្តីឈ្មោះ យន់ សុផល មុខរបររត់ឌុប ព្រមទាំងមានកូនតូចចំនួន ៤នាក់ ប្រុស ២នាក់ ស្រី២នាក់ ។

បើតាមសម្តីអ្នកជិតខាង ដែលនៅក្បែរបន្ទប់ជួលនោះ បានអោយដឹងថា នៅវេលាម៉ោង ៨យប់ ស្រ្ដីរងគ្រោះរួមជាមួយប្តីរបស់គាត់ បាននាំគ្នាទៅផឹកស្រាថ្នាំ ជាមួយនឹងអ្នកជិតខាងជាស្រ្តីម្នាក់ ដែលនៅបន្ទប់ជួលជាន់ទីមួយ ក្បែរគ្នាដោយអង្គុយផឹកស្រាគ្នា ៣នាក់អស់កន្លះលីត្រ ស្ត្រីរងគ្រោះដែលទើបនឹងមកពីលក់លៀសហាល ហត់នឿយពេក ធ្វើឲ្យឆាប់ស្រវឹង ពេលនោះដែរប្តីរបស់ស្ត្រីរងគ្រោះ បានបបួលអោយទៅសំរាក យប់ជ្រៅហើយ ព្រោះអីព្រឹកឡើង ត្រូវទៅធ្វើការរកស៊ីទៀត ស្រាប់តែប្រពន្ធបានឆ្លើយថា ភ័យអី! អញចង់នៅផឹកបន្តិចទៀត ទើបទាំងពីរនាក់ប្តីប្រពន្ធទាស់សំដីគ្នា បានលឮស្ត្រីរងគ្រោះជាប្រពន្ធនិយាយខ្លាំងៗថា អញលោតសម្លាប់ខ្លួនឥលូវហើយ គ្រាន់តែនិយាយរួច បានពីរបីម៉ាត់ ស្រាប់តែស្ត្រីជាប្រពន្ធ បានលោតចុះទៅក្រោមជាន់ទី១ភ្លាម បណ្តាលអោយអោយស្ត្រីរូបនោះ របួសពកក្បាលនិង បាក់ចង្កេះ ។

ក្រោយកើតហេតុ អ្នកនៅក្បែរកន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ឃើញមានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះទៅបានធ្វើការសាកសួរ រួចក៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី ។

ទាក់ទិននឹងករណីខាងលើនេះ បុរសជាប្តី បានប្រញាប់ប្រញាល់ នាំប្រពន្ធទៅព្យាបាលនៅ
មន្ទីរពេទ្យ ប៉ុន្តែអ្នកទាំងពីរនាក់ មិនបានបកស្រាយបំភ្លឺអ្វីនោះទេ ៕ សហការី KBN-live.com