ឆាបឆេះ ឡានទេសចរណ៍មួយគ្រឿង សង្ស័យឆ្លងចរន្តភ្លើង

ចែករំលែក

ខេត្តបន្ទាយមានជ័យ: មានអណ្តាតភ្លើង ឆាបឆេះយ៉ាងខ្លាំង ចេញពីក្នុងរថយន្តទេសចរណ៍ មួយគ្រឿង មិនដឹងមូលហេតុ នៅត្រង់ចំណុចសាលាក្រហម ខាងលិចខេត្តបន្ទាយមានជ័យ ប្រហែល១១គីឡូម៉ែត្រ។


រថយន្តឆេះខាងលើនេះ បានដឹកភ្ញៀវបរទេសជាង១០នាក់ ពីទិសដៅសៀមរាប មក ក្រុងប៉ោយប៉ែត មកដល់ចំនុចសាលាក្រហម ស្រាប់តែរថយន្តខាងលើនេះ បានឆាប់ឆេះជាអគ្គិភ័យ មិនដឹងមូលហេតុ កាលពីវេលាម៉ោង ៥និង៤៥នាទីល្ងាច ថ្ងៃទី១០ មករា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥។

សំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យជនបរទេស ជិះលើរថយន្តរងគ្រោះថ្នាក់នោះឡើយ។ រថយន្តត្រូវបានភ្លើងឆេះ ខូចខាតទាំងស្រុង ហើយមូលហេតុសង្ស័យមកពីឆ្លងចរន្តភ្លើង៕

ផ្តល់សិទ្ធិដោយ៖ vd7news.com

Loading...