Home ប្លែកៗ

ចោរ២នាក់ ឆក់ប៉ះចំស្រីស្អាត ចេះក្បាច់គុណ!!! ទាញទម្លាក់ពីម៉ូតូ វ៉ៃដេកលើថ្នល់ទាំង២នាក់

ចែករំលែក

វីដេអូឃ្លីបមួយ ដែលបុរសម្នាក់ថតបាន ដោយចៃដន្យ ពីសកម្មភាពឆក់របស់ចោរ២នាក់ មិនបានសម្រេច ត្រូវបានស្រីស្រស់ស្អាត ម្ចាស់កាបូប ទាញទម្លាក់ពីលើម៉ូតូ វាយដេកលើថ្នល់ទាំង២នាក់ ។

បើតាមវីដេអូឃ្លីបមួយ មុនដំបូងបុរសម្នាក់ បានយកកាម៉េរ៉ា តាមថតរាងរបស់នារីដ៏ស្រស់ស្អាត ម្នាក់ដែលកំពុងតែដើរបណ្តើរ ចុចទូរស័ព្ទបណ្តើរ ។ លុះពេលដើរបានបន្តិច មានចោរឆក់២នាក់ បានជិះម៉ូតូមកក្បែរនាង ហើយលូកដៃទាញយក កាបូបស្ពាយរបស់នាង តែត្រូវបាននារីរូបស្រស់ ដែលគេបានគិតថា នាងចេះក្បាច់គុនផងនោះ ចាប់ទាញអាវចោរម្នាក់ ដែលជិះខាងក្រោយ ធ្លាក់ពីលើម៉ូតូ ហើយទាក់ធាក់ពីរបីជើង ។

ដោយឃើញបែបនេះ គ្នារបស់ចោរម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូ បានឈប់ម៉ូតូ រួចរត់មកជួយគ្នារបស់គេ ។ ពេលមកដល់ ក៏បានចាប់អោបនារីរូបស្រស់ ពីក្រោយជាប់ តែត្រូវនារីរូបស្រស់ ប្រើកែងបក ចំមុខ២កែង ហើយចាប់បោកដូចកង្កែប ហើយមិនអស់ចិត្ត នារីរូបស្រស់ បានថែមពីរបីជើងទៀត ដើម្បីអោយរាងចាល ថ្ងៃក្រោយកុំចេះតែហ៊ាន៕

ដោយ៖ សំណាង KBN