Home ប្លែកៗ

កូនក្រមុំវក់លេងហ្គេម អត់ខ្វល់រឿងមង្គលការ!!! នេះបានគេហៅថា អ្នកលេងហ្គេម!!!

ចែករំលែក

កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបរបស់ចិនមួយ បានបង្ហោះពីនារីម្នាក់ ស្លៀកពាក់ឈុតកូនក្រមុំ ប៉ុន្តែបែរជាអង្គុយលេងហ្គេម ធ្វើមិនដឹង ។

ឪពុកម្តាយ បងប្អូន និងកូនកំលោះបានព្យាយាម អង្វរនាងអោយឈប់លេង ដើម្បីចូលរោងការ តែនាងបានឆ្លើយតបវិញថា៖ ចាំមួយភ្លែត ។


ខណៈនោះ​ស្ដ្រី​ជា​ម្ដាយ​កូនកំលោះ​បាន​ស្រែក​ដាក់​កូនក្រមុំ​ថា ប្រញាប់​ឡើង​ជិត​ដល់​ពេល​ហើយ ។ ដោយ​នាង​នៅ​តែ​មិន​អើពើ​កូនកំលោះ​ស្ទុះ​ទៅ​ប្រាប់​ឱ្យ​នាង​ឈប់​លេង​ហ្គេ​ម ហើយ​ស្រប​ពេល​នោះ​ត្រូវ​ឪពុក​របស់​គេ​ទះ​មួយ​កំផ្លៀង​ទាំង​និយាយ​បន្ទោស​ថា ហេតុ​អ្វី​បានជា​មិន​អាច​មើល​ខុស​ត្រូវ​អនាគត​ប្រពន្ធ​របស់​ខ្លួន​បាន​» ។

ឪពុក​កូនកំលោះ​ឱ្យ​អ្នក​កំដរ​ចូល​ទៅ​ចាប់​អូស​កូនក្រមុំ​ឱ្យ​ឈប់​លេង​ហ្គេ​ម ធ្វើ​ឱ្យ​ក្រណាត់​ស​រុំ​សក់​ជ្រុះ​ពី​ក្បាល និង​នាំ​ខ្លួន​ចូល​ពិធី​រៀប​ការ ។

មាន​អ្នកលេង​អ៊ីន​ធើ​​រ​ណេ​ត​មួយ​ចំនួន​យល់​ថា វី​ដេ​អូ​នោះ​គ្រាប់​តែ​ជា​ការ​រៀបចំ​សម្ដែង​ប៉ុណ្ណោះ ៕