សាហាវជាងសត្វទៀត! គ្រាន់តែប្រពន្ធ កើតកូនអត់បាន ប្តីវ៉ៃធ្វើបាប ហើយយកដំបងរុកចូលក្នុងពោះវៀន…

ចែករំលែក

ប្រទេសឥណ្ឌា៖ ស្ត្រីម្នាក់ត្រូវប្តីវាយស្ទើរស្លាប់ ដោយយកដំបងកិនម្សៅ ដែលមានប្រវែង៤០សង់ទីម៉ែត្រ រុកចូលក្នុងពោះវៀនរបស់នាង ព្រោះប្តីតិរច្ឆានរូបនេះ ខឹងនិងនាងមិនមានលទ្ធភាព កើតកូនអោយខ្លួនបាន ។

តាមប្រភពព័ត៌មាន ពី Mirror បានរាយការណ៍បន្ត អោយដឹងថា ស្ត្រីរងគ្រោះ មានអាយុ៣៨ឆ្នាំ កាលពីថ្ងៃណូអែល នាងបានទៅមន្ទីរពេទ្យមួយ ក្នុងក្រុង Haldwani ប្រទេសឥណ្ឌា ក្រោយពីនាងមានអាការៈ ចុកពោះខ្លាំង ។

នាងបានប្រាប់គ្រូពេទ្យថា មុននេះ៣ថ្ងៃ នាងត្រូវប្តីរបស់នាង វាយធ្វើបាបនាងយ៉ាងខ្លាំង ហើយថែមទាំងយកដំបងកិនម្សៅ ញាត់ចូលក្នុងពោះរបស់នាង ហើយគំរាមសម្លាប់នាងចោល ប្រសិនបើនាងយករឿង នេះទៅប្រាប់អ្នកដទៃ ។

បន្ទាប់ពីនាងរៀបរាប់រួច ក្រុមគ្រូពេទ្យ បានអោយស្ត្រីរងគ្រោះ ថតកាំរស្មីអិច ដើម្បីពិនិត្យចង់ដឹងថា តើមានអ្វីនៅក្នុងពោះរបស់នាង ។ តែម៉ាស៊ីនកាំរស្មីអិច មិនអាចឆ្លុះឃើញ ដំបងឈើនោះបានទេ ទាល់តែធ្វើការវះកាត់ ទើបអាចជួយសង្គ្រោះបាន បើមិនដូច្នោះទេ នាងនឹងមានសភាពធ្ងន់ធ្ងរជាមិនខាន ។

ក្រោយពីធ្វើការវះកាត់រួច គ្រូពេទ្យបានប្តឹងទៅប៉ូលិស ដើម្បីចាប់ខ្លួនបុរសជាប្តី ដែលធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃ ទៅលើប្រពន្ធរបស់ខ្លួន ដូចសត្វធាតុ។ តែប្តីគំរក់នោះ ក្រោយពីដឹងខ្លួនថា ប្រពន្ធបានរាយការណ៍ប្រាប់គ្រូពេទ្យ ក៏បានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភព៖ Mirror
ដោយ៖ សំណាង KBN

Loading...
ចែករំលែក