អាថ៌កំបាំង និងរឿងហេតុឈានទៅដល់ ការធ្វើអត្តឃាតរបស់តួឯងស្រីក្នុងរឿង «មេណាស្នេហាឆ្លងចរន្ត» ត្រូវបានទម្លាយ…

ចែករំលែក

ថៃ៖ ក្នុងថ្ងៃទី០៥​ ខែមករា ឆ្នាំ ២០១៧ នេះ មានសារព័ត៌មានជាច្រើន បានចុះផ្សាយពីព័ត៌មានក្ដៅៗមួយដែល ទាក់ទងនិងការសម្លាប់ខ្លួនរបស់តារាសម្ដែងស្រីថៃ នាង PunPun ដែលទស្សនិកជនស្គាល់ច្បាស់តាមរយៈរឿង «មេណាស្នេហាឆ្លងចរន្ត» ។

តាមប្រភពព័ត៌មានក្នុងប្រទេសកម្ពុជា ទាក់ទងជាមួយករណីនេះ បានលើកឡើងថា «កញ្ញា PunPun ដែលគេស្គាល់ថា Nana ជាតារាសម្តែងល្បីឈ្មោះម្នាក់នៅប្រទេសថៃ បានធ្វើអោយគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលប្រទះឃើញនាងដេកស្លាប់នៅក្នុងរថយន្ត ។ ការស្លាប់របស់តារាសម្តែងល្បីឈ្មោះរូបនេះ ត្រូវបានប៉ូលីសធ្វើការសន្និដ្ឋានជំហ៊ានដំបូងថា ជាការធ្វើអត្តឃាត ព្រោះដោយសារនៅក្នុងរថយន្តរបស់នាង គេប្រទះឃើញមានថ្នាំញៀននិងថ្នាំងងុយដេកជាច្រើនផងដែរ» ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ទំព័រ​ Facebook ផ្លូវការ​របស់​រឿង​ភាគ​ «I Hate You I Love You» ដែលជារឿងថ្មីរបស់នាង PunPun ក៏បាននិយាយដែរថា «នៅ​វេលា​ម៉ោង ៦ព្រឹក សមត្ថកិច្ច​បាន​រក​ឃើញ​នារី​ម្នាក់​ឈ្មោះ Nana អាយុ​២០ឆ្នាំ ស្លាប់​នៅ​ក្នុង​រថយន្ត​ពាក់​ស្លាក​លេខ 3กฬ 2425។ តាម​ការ​ប្រមូល​ភស្តុតាង និង​ការ​ធ្វើ​កោសល្យវិច័យ​ គេ​បាន​រក​ឃើញ​ថា​ សាកសព​បាន​ស្លាប់​ប្រមាណ​ពីរ​ម៉ោង​មុន។ តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច ការ​ស្លាប់​នេះ​ទំនង​ជា​ការ​សម្លាប់​ខ្លួន ដោយ​គេ​បាន​រក​ឃើញ​សារ​ចុង​ក្រោយ​ក្នុង​ទូរសព្ទ​ដៃ​នារី​រង​គ្រោះ​ដែល​ផ្ញើ​ទៅ​មិត្ត​ប្រុស​ក្នុង​លក្ខណៈ​មាន​បញ្ហា​ស្នេហា រួម​ជាមួយ​ថ្នាំ​ងងុយ​គេង​ផុត​កំណត់​ជា​ច្រើន​ក្នុង​កាបូប​ដៃ» ។

សរុបមក ការស្លាប់ដោយសារធ្វើអត្តឃាតរបស់តារាស្រីសាច់សខ្ចី រាងតូចច្រឡឹង PunPun គឺគ្រាន់តែជាការសម្ដែងក្នុងរឿងភាគថ្មី «I Hate You I Love You» តែប៉ុណ្ណោះ ហើយសម្រាប់វីដេអូព័ត៌មាន​ ដែលរាយការណ៍ផ្អើលពេញពិភពបណ្ដាញទំនាក់ទំនងសង្គមនោះ គឺបានដកស្រង់ចេញពីរឿងភាគថ្មីខាងលើនេះឯង ៕ ដែន KBN

Loading...
ចែករំលែក