ជីវិត​ថៅកែ ​បរាជ័យ​៥​ដង ​ចុងក្រោយ​ក្លាយ​ជា ​គ្រូទាយ ​(​មាន​វីដេអូ​)

ចែករំលែក

គ្រូ​ហោរា​ចិន​ដ៏​ល្បី​ឈ្មោះ​ ដែល​មិត្ត​អ្នក​អាន​ធ្លាប់​ បាន​ស្គាល់​តាម​រយៈ​ Kqube.net ​នា​ពេល​កន្លង​​មក​ ជា​បន្ត​បន្ទាប់​រួច​ហើយ​ តាមរយៈ​ការ​ទស្សន៍ទាយ ​របស់​លោក​អំពី​ជោគជតារាសី​ តាម​ឆ្នាំ​កំណើត​ និង​ទស្សន៍ទាយ​ អំពី​ការ​ផ្សំផ្គុំ​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ សម្រាប់​ដំណើរ​ជីវិត​ គូ​ទៅ​ថ្ងៃ​អនាគត​។ ជាង​នេះ​ទៅ​ទៀត​លោក ​ក៏​​អាច​​មើល​ដឹង​អំពី​រាសី​ កូន​ជា​មួយ​ឪពុក​ម្ដាយ​ និង​ការ​សាងសង់​លំនៅឋាន​ថ្មី​​ មាន​ភាព​ចម្រុង​ចម្រើន​ផង​ដែរ​។

អាស្រ័យហេតុនេះ​ ទើប​គេហទំព័រ​ព័ត៌មាន​ Kqube.net បាន​បន្ត​ចុះផ្សាយ​អំពី​ជីវប្រវត្តិ​ របស់​លោក​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ទស្សនិកជន​ និង​អ្នក​ធ្លាប់​ស្គាល់​លោក​ ទាំង​អស់​បាន​ស្គាល់​លោក​គ្រូ​ចិន​សែ​រូប​នេះ​ កាន់​តែ​ច្បាស់​ឡើង​ផង​ដែរ​។ ថ្វីត្បិត​បច្ចុប្បន្ន​លោក​ធ្វើ​ជា​គ្រូ​ហោរា​ចិន​សែ ឬ​ជា​គ្រូទាយ​ ប៉ុន្តែ​ជីវិត​ដំបូង​របស់​គាត់ គឺ​លោក​ធ្លាប់​ បាន​ធ្វើ​ជា​ថៅកែ​ក្រុមហ៊ុន​ រហូត​៥​លើក​ឯណោះ ប៉ុន្តែ​មាន​ហេតុផល​អ្វី​ ទើប​លោក​ធ្លាក់​ខ្លួន​ មក​ធ្វើ​ជា​គ្រូ​ទាយ​វិញ​? បញ្ហា​នេះ​មិត្ត​អ្នក​អាន​ច្បាស់​ជា​ ចង់​ដឹង​ជា​មិន​ខាន​ឡើយ​។

គួរ​រម្លឹក​ថា ​បច្ចុប្បន្ន​នេះ​លោក​គ្រូចិនសែ ចាំង ហាំងឡុង មាន​អាយុ​៦៧​ឆ្នាំ​ ​មាន​ភរិយា​ ជា​ជនជាតិ​ចិន​ដូច​គ្នា​ ប៉ុន្តែ​លោក​ចិន​ទៀជីវ ឬ​ឯ​ភរិយា ​របស់​លោក​ជា​ចិន​ហៃណាំ​។​ អ្នក​ទាំង​ពីរ​បង្កើត​បាន​​កូន​ចំនួន​៤​នាក់ ​តែ​បាន​ស្លាប់​អស់​កូន​ច្បង​ម្នាក់​ហើយ ​នៅ​សល់​តែ​កូន​បី​នាក់​ប៉ុណ្ណោះ ​និង​មាន​ចៅ​ចំនួន​៤​នាក់​។ ​លោក​និង​ភរិយា​ បាន​រៀប​អាពាហ៍ពិពាហ៍​ នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ក្នុង​ឆ្នាំ​១៩៧៨​ ស្ថិត​ក្រោម​អង្គការ​ នា​សម័យ​នោះ​ ជា​អ្នក​ផ្សំផ្គុំ​សម្រាប់​សុភមង្គល​របស់​ពួក​លោក​។

ចុចអានបន្ត៖ ​ពលរដ្ឋ​​ភូមិ​បាយ​ទា​ខេត្ត​កំពត ​ទទូច​ឲ្យ​មាន​ផ្លូវ​ និង​អគ្គិសនី​​ឆាប់ៗ​ ក្រោយ​ខក​ចិត្ត​អស់​រាប់​សិប​ឆ្នាំ​​ ដើម្បី​ជ្រាប់​ច្បាស់​ សូម​អញ្ជើញ​ទស្សនា​នៅ​កិច្ច​សម្ភាស ​ផ្ទាល់​ខាង​ក្រោម​នេះ​ដោយ​មេត្រី​៖

Loading...
ចែករំលែក