Home ប្លែកៗ

ក្មេងស្រី​អាយុ​១៥ឆ្នាំម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​ស្កេន ​រកឃើញ​សក់នៅ​ក្នុង​ពោះ​ ជាង​១គីឡូក្រាម ភ្ញាក់ផ្អើល​ !!

ចែករំលែក

ប្រទេសឥណ្ឌា៖ ក្រុមវេជ្ជបណ្ឌិត បានធ្វើប្រតិបត្តិការមួយ ដើម្បីយកសក់មួយគីឡូក្រាម ចេញពីក្រពះរបស់ក្មេងជំទង់ម្នាក់ បន្ទាប់ពីត្រូវបានគេដឹងថា នាងបរិភោគសក់ផ្ទាល់ខ្លួនរបស់នាង។

ក្មេងស្រីនោះមានអាយុ១៥ឆ្នាំ មកពីរដ្ឋ Punjab ប្រទេសឥណ្ឌា ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យ បន្ទាប់ពីមិនអាចបរិភោគ ឬផឹកអ្វីបាន ដោយសារក្រពះពេញណែនទៅដោយសក់។ ហើយបន្ទាប់ពីការស្កេន រួចគ្រូពេទ្យបានមើលឃើញ និងមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈម៉ាស៊ីនស្កេនរកឃើញ គឺជាសក់របស់មនុស្ស នៅក្នុងក្រពះរបស់នាង បានស្នើឲ្យមានការវះកាត់ជាបន្ទាន់ ដើម្បីយកវាចេញ។

គ្រូពេទ្យបានរកឃើញថា នាងមានអាការៈប្លែក ខុសពីអ្នកជំងឺធម្មតា ធ្វើអោយគ្រូពេទ្យមានការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីរកឃើញថា នាងមានប្រវត្តិ ហូបសក់របស់ខ្លួនឯង ហើយគ្រូពេទ្យបាន ចាត់ទុកថា ជំងឺរបស់នាងជាជំងឺដែលកម្រមាន។

នាងត្រូវបានគេនិយាយថា ហូបសក់របស់ខ្លួនឯង អស់រយៈពេលជាង១ឆ្នាំ ហើយលេបចូលក្នុងពោះជាច្រើនម៉ឺនសរសៃ ហើយនាងតែងតែក្អួត នៅពេលដែលនាងបរិភោគអាហារជារឿយៗ។

គ្រូពេទ្យ​ក៏​បាន​ធ្វើការ​វះកាត់ ​បាន​ជោគជ័យ​ផងដែរ​ ដោយ​ប្រមូល​យកចេញ​ទាំងអស់​នៅ​កម្ទេច​សក់​ទាំងនោះ​៕

ផ្តល់សិទ្ធិដោយ៖ vd7news.com