រកឃើញ​មនុស្ស​ព្រៃ ស៊ីសាច់មនុស្ស​ជាអាហារ នៅប្រទេស​​ឥណ្ឌូនេស៊ី …​សង់ផ្ទះ​នៅ​លើចុងឈើ​ កម្ពស់៤៣ម៉ែត្រ

ចែករំលែក

-ក្រុមកុលសម្ព័ន្ឋ កូរ៉ូវៃ (Korowai) ដ៏អាថ៍កំបាំងមួយនេះត្រូវបានគេរកឃើញនៅ​ប៉ែក​អាគ្នេយ៍ ខេត្ត Papua, ក្បែរព្រំ​ប្រ​ទល់ New Guinea របស់​អណ្ឌូនេសីុ។ ការ​រស់នៅក្នុងតំបន់​ដាច់ស្រយាលនេះ​ ពួកគេត្រូវ​សង់ផ្ទះ​ដែល​កម្ពស់រហូត ៤៣​ម៉ែត្រ​ពីដី គឺនៅលើចុង​មែកឈើតែម្តង ដែល​អាចមើល​ឃើញនូវ​សម្រស់ព្រៃ​ប្រឹក្សា​ដ៏ល្វើងល្វើយ។

ពួកគេជាប្រភេទ​កុលសម្ព័ន្ឋដែល​​សាង​សង់​ផ្ទះលើ​ដើម​ឈើខុសប្លែកពីគេ ដោយសង់នៅលើកំពូល​ដើមឈើដែល​មាន​សរ​សរ​តូចៗ នៅស្រស់(ដើមឈើនៅរស់​) ហើយការ​ធ្វើ​បែបនេះ​ ក្នុងគោលបំនងការពារខ្លួនរបស់ពួកគេ ពីការយាយី សត្រូវ ដែល​​មានបំណងអាក្រក់ ដោយ​ចាប់ពួកគេ​ធ្វើជាទាសករ ឬធ្វើជាអាហារ។

នៅក្នុង​សំនេរ​​របស់វិទ្យាស្ថាន Smithsonian សហរដ្ឋអាមេរិច លោក Raffaele បានអះ​អាងថា៖ កុល​សម្ព័ន្ឋ​កូរ៉ូវៃនេះ​ គឺ​ជាប្រភេទ​កុលសម្ព័ន្ឋមួយក្នុង​កុលសម្ព័ន្ឋ២ទៅ៣ក្រុមដែលសីុសាច់មនុស្សជាអាហារ​។ លោក​បន្តទៀត​ថា កុលសម្ព័ន្ឋ​​នេះភាគច្រើន រស់នៅដោយ​មានបំនិន រឺចំនេះតិចតួចណាស់ ហើយជានិច្ចជាកាល​ ពួកគេតែង​មានជម្លោះ​នឹងគ្នា។ ពួកគេ​នឹងសំលាប់ ព្រមទាំង​សីុសាច់សមាជិកណាដែលជាអាបធ្មប់ ប្រសិនបើពួកគេដឹង។ ប៉ុន្តែ បើយោង​តាមការ​​សិក្សា​នា​ពេល​បច្ចុប្បន្ននេះ​របស់​អ្នក​ស្រាវជ្រាវបានឲ្យ​ដឹងថា ការ​សីុសាច់​​មនុស្សរបស់កុលសម្ព័ន្ឋ​​នេះត្រូវ​បាន​បាត់បង់​អស់ហើយ៕

Loading...
ចែករំលែក