Home ប្លែកៗ

ចោរឆក់ និងប្លន់ ខុសបច្ចេកទេស ត្រូវប៉ូលិសបាញ់ស្លាប់ និងខ្លះទៀតត្រូវគេចាប់ វាយស្ទើស្លាប់!!!

ចែករំលែក

ប្រទេសនិមួយៗ នៅលើពិភពលោក តែងតែមិនបទឧក្រិដ្ឋ ជារៀងរាល់ថ្ងៃ មិនថាប្រទេសនោះ អភិវឌ្ឍន៍ខ្លាំង ដល់កំរិតណានោះទេ គឺតែងតែមាន ចោរលួច ចោរប្លន់ គ្រប់ទីកន្លែង ។

ជាក់ស្តែងយើងសូមលើកយក បទឧក្រិដ្ឋផ្សេងៗគ្នា ដែលថតជប់ដោយ កាម៉េរ៉ាសុវត្ថិភាព នៅពេលដែលចោរចូលប្លន់ ឬក៏លួច តែត្រូវភ្លាត់ស្នៀត ខ្លះក៏ត្រូវស្លាប់ ខ្លះក៏ត្រូវម្ចាស់គេវាយផងដែរ ។


ឃ្លីបទី១៖ ប៉ូលិសបានបាញ់ចោរម្នាក់ ស្លាប់នៅនិងកន្លែង នៅពេលដែលចោររូបនោះ ព្យាយាមវាយតដៃ ជាមួយប៉ូលិស២នាក់ ។

ឃ្លីបទី២៖ ប៉ូលិសបានឈរចាំ ឃ្លាំមើលចោរប្លន់ នៅហ្គារ៉ាសសាំង មួួយកន្លែង ហើយបានបាញ់ចោរម្នាក់ ស្លាប់ភ្លាមៗ បន្ទាប់ពីចោរម្នាក់នោះ បានដើរចេញពីក្នុងម៉ាត បំរ៉ុងគេចខ្លួន ។

ឃ្លីបទី៣៖ ចោរឆក់ម្នាក់ បានឡើងលើរថយន្តក្រុង ហើយបានឆក់កាបូប ពីដៃនារីម្នាក់ តែត្រូវនារីនោះចាប់កាបូប និងដៃជាប់ ហើយអូសឡើងមកវិញ និងត្រូវអ្នកឃើញហេតុការណ៍ ស្វាគមន៍ម្នាក់១ដៃ មុននិងប្រគល់អោយប៉ូលិស ។

ឃ្លីបទី៤ ៖ ចោរលួចរថយន្តម្នាក់ បានព្យាយាមបើករថយន្ត គេចខ្លួន តែត្រូវម្ចាស់រថយន្ត រត់ដេញតាម ហើយហក់តោងទ្វាររថយន្ត ដូចក្នុងកុន ដោយមិនខ្លាចគ្រោះថ្នាក់ដល់ជីវិត ។

ឃ្លីបទី៥ ៖ នារីម្នាក់ មិនដឹងថា បានលួចអ្វីនោះទេ តែត្រូវបុរស២នាក់ ចាប់ព័ទ្ធដៃទៅខាងក្រោយ ស្ទើរតែបាក់ ធ្វើអោយនារីម្នាក់នោះ ឈឺចាប់យ៉ាងខ្លាំង ។

ឃ្លីបទី៦៖ បុរសម្នាក់ ព្យាយាមគាស់ទ្វារផ្ទះគេ ស្រាប់តែត្រូវទ្វារដែក ដ៏ធ្ងន់រលំមកសង្កត់ បាក់ជើង ចេញឆ្អឹងស្រស់ៗ រត់ស្ទើរតែមិនរួច ។

ឃ្លីបទី៧៖ ចោរម្នាក់ បានភ្ជង់ប្លន់ក្នុងហាងមួយ យកលុយបានហើយ តែស៊យចំពេលដែល លោកតាម្នាក់ដើរចូល មកឃើញហេតុការណ៍នោះ ក៏បានប្រតាយប្រតប់ ជាមួយចោរប្លន់នោះ ហើយម្ចាស់ហាង បានយកដំបងវាយ ចោរប្លន់នោះ ពេញទំហឹង ហើយបានបើកទ្វារ ដេញតាមចោរប្លន់ម្នាក់នោះ ដែលបានរត់ចេញទៅខាងក្រៅ ។

ឃ្លីបទី៦៖ ចោរលួចកាច់ក ម៉ូតូបានសម្រេច បណ្តើររៀបនិងជិះចេញទៅហើយ ត្រូវម្ចាស់ឃើញទាន់ រត់ពីក្នុងផ្ទះ ហក់ធាក់ពេញទំហឹង ដូចក្នុងកុនហុងកុង ។

នៅមានឃ្លីបចោរកម្ម ប្លែកៗជាច្រើន ដែលអ្នកនឹកស្មានមិនដល់ សូមទស្សនាដូចខាងក្រោម ៖

ដោយ៖ សំណាង KBN-live.com