អ្នកណាខ្លះនៅចាំពួកគាត់ និងបទចម្រៀងមួយបទនេះ ? ក្មេងក្នុងជំនាន់ ១៩៩០ នឹងនឹកឃើញអនុស្សាវរីយ៍…ស៊ែមួយ បើស្រណោះ!! (វីដេអូ)

ចែករំលែក

រឿង «ម៉ារីម៉ា» គឺជារឿងភាគដ៏ល្បីល្បាញរបស់ម៉ិកស៊ិក ដែលបានចូលរួមសម្ដែងដោយនាង Thalía ជាតួឯកស្រីឈ្មោះ ម៉ារីម៉ា និង លោក Eduardo Capetillo ជាតួឯងប្រុសឈ្មោះ សុជីអូ ។ រឿង «ម៉ារីម៉ា» នេះដែរ ត្រូវបានបញ្ចាំងជាផ្លូវការណ៍ដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៩៤ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ដោយសារតែរឿងភាគម៉ិកស៊ិកមួយនេះ មានភាពល្បីល្បាញខ្លាំង ទើបនាង Thalía ត្រូវបានទស្សនិកជនហៅឈ្មោះនាងថា ម៉ារីម៉ា ។

រឿង «ម៉ារីម៉ា» នេះ គឺនិយាយពីជីវិតក្មេងស្រីក្រីក្រម្នាក់ឈ្មោះ «ម៉ារីម៉ា» ដែលជាកូនកំព្រាឪពុកម្ដាយ ហើយរស់នៅពីតូចដល់ធំដឹងក្ដី តែជាមួយយាយ និងតានៅក្នុងផ្ទះខ្ទមនៅលើឆ្នេរសមុទ្រ ។ ម៉ារីម៉ា បានលង់ស្រឡាញ់ជាមួយ កូនប្រុសអ្នកមានជនបទម្នាក់ឈ្មោះ សុជីអូ ហើយ សុជីអូ ក៏បានស្រឡាញ់ ម៉ារីម៉ា ដូចគ្នា និងចង់រៀបការជាមួយគ្នាថែមទៀត ទោះបីជាស្នេហាមួយនេះ មានការជំទាស់ពីសំណាក់ឪពុក និងម្ដាយចុងរបស់ សុជីអូ យ៉ាងក៏ដោយ ។ ដោយសារតែ ម៉ារីម៉ា ជាក្មេងស្រីកំព្រាឪពុកម្ដាយ ក្រីក្រ និងគ្មានចំណេះដឹងក្នុងខ្លួនទៀតនោះ ទើបនាងតែងទទួលការមើលងាយពីសំណាក់ ម្ដាយចុងរបស់ សុជីអូ ឈ្មោះនាង អ៊ែនជីលីកា យ៉ាងខ្លាំង ។ សុជីអូ តែងតែជំនះ ចំពោះបញ្ហាទាំងនេះ ព្រោះគេមានស្នេហាស្មោះចំពោះ ម៉ារីម៉ា តែម្នាក់គត់ រហូតធ្វើឲ្យទំនាក់ទំនងក្នុងសង្គមគ្រួសាររបស់គេមានភាពមិនចុះសម្រុងគ្នា ។ ថ្ងៃមួយ នាង អ៊ែនជីលីកា បានប្រើល្បិចយកខ្សែដៃមួយខ្សែមកឲ្យ ម៉ារីម៉ា ប៉ុន្តែនាងមិនបានឲ្យដោយស្រួលទេ គឺទម្លាក់ខ្សែដៃមួយនោះចូលទៅក្នុងភក់ជ្រាំ រួចហើយតម្រូវឲ្យនាង ម៉ារីម៉ា ខាំពាំយកមកទុកជារបស់ខ្លួន ។ ទោះបីជាយ៉ាងណាក្ដី ម៉ារីម៉ា សប្យាយចិត្តខ្លាំងណាស់ ដែលទទួលបានខ្សែដៃ មួយខ្សែនោះ ប៉ុន្តែក្រោយមកនាង អ៊ែនជីលីកា បានប្ដឹងប៉ូលិសថា ម៉ារីម៉ា បានលួចខ្សែដៃរបស់នាង រហូតឈានទៅចាប់ខ្លួន ម៉ារីម៉ា ដាក់ពន្ធនាគារថែមទៀតផង ។

នៅក្នុងពេលដែល ម៉ារីម៉ា រស់នៅក្នុងពន្ធនាគារនោះ នាង អ៊ែនជីលីកា បានប្រើឲ្យបម្រើម្នាក់ ទៅដុតខ្ទមរបស់យាយតា ម៉ារីម៉ា ចោល ហើយពួកគាត់ បានស្លាប់នៅក្នុងភ្លើងទាំង ២នាក់តែម្ដង ។ ពេលដែល ម៉ារីម៉ា រួចចេញពីពន្ធនាគារវិញ ជីវិតរបស់នាងត្រូវតែលតោល ហើយក៏បានទៅស្រុកកំណើតរបស់នាង នៅទីក្រុងម៉ិកស៊ិក ហើយគ្រានោះហើយ ដែលនាងមានភព្វវាសនា បានជួបឪពុកបង្កើតរបស់ខ្លួនឈ្មោះ ហ្កាស់ស្តាវ៉ូ អាល់ដាម៉ា ប៉ុន្តែទាំង២នាក់ឪពុកកូន មិនទាន់ស្គាល់គ្នានៅឡើយទេ ដោយលោក ហ្កាស់ស្តាវ៉ូ អាល់ដាម៉ា បានបង្រៀនឲ្យ ម៉ារីម៉ា ចេះអានអក្ស ហើយដោយសារខ្លួនជាបុរសអ្នកមាន ទើបលោកបាននាំ ម៉ារីម៉ា ឲ្យស្គាល់ពីសង្គមជាន់ខ្ពស់ រហូតដល់ជិវិត ម៉ារីម៉ា បានកែប្រែទាំងស្រុង…គ្រាបញ្ចប់ នាង ម៉ារីម៉ា បានសម្រេចស្នេហាជាមួយ សុជីអូ និងមានកូនស្រីម្នាក់ជាមួយគ្នា ហើយគំនុំសងសឹករបស់នាងជាមួយ អ៊ែនជីលីកា ក៏បានសម្រេច ៕ ដែន KBN

ទស្សនាបទចម្រៀងនៅក្នុងរឿង «ម៉ារីម៉ា» ខាងក្រោម៖

Loading...
ចែករំលែក