អស់ទាស់! មានឧបករណ៍មួយគ្រឿងនេះ ទោះនៅឆ្ងាយដល់ទីណា ក៏អាចថើបគ្នាបានយ៉ាងសេរី…

ចែករំលែក

បច្ចុប្បន្ននេះ គឺជាសម័យបច្ចេកវិទ្យាជឿនលឿន ទោះបីជាកាយនៅឆ្ងាយពីគ្នាយ៉ាងណាក្ដី ក៏គេអាចប្រាស្រ័យទាក់ទងគ្នាបានតាមរយៈបណ្ដាញទំនាក់ទំនងអេឡិចត្រូនិចផ្សេងៗ បានយ៉ាងងាយស្រួលបំផុត ។ ទន្ទឹមគ្នានេះ មានគូស្នេហ៍ជាច្រើន កំពុងមានបញ្ហាការរស់នៅឆ្ងាយគ្នា ដោយគ្រាន់តែបាននិយាយគ្នាពីចម្ងាយ ឃើញមុខគ្នាពីចម្ងាយ ចុះបើសិនជាចង់ថើបគ្នា តើពួកគេត្រូវធ្វើដូចម្ដេច?

ដើម្បីដោះស្រាយជាមួយបញ្ហានេះ កាលពីពេលថ្មីៗនេះ ក្រុមអ្នកបង្កើតក្ដីស្រម៉ៃក្នុងសាកលវិទ្យាល័យ City University London ប្រទេសអង់គ្លេស បានបង្ហាញថា ពេលនេះក្ដីកង្វល់របស់គូស្នេហ៍ដែលចង់ផ្ញើស្នាមថើបឲ្យគ្នាពីចម្ងាយ លែងមានបញ្ហាទៀតហើយ​ ព្រោះគេបានបង្កើតឧបករណ៍ម្យ៉ាង ដែលមានញាណពិសេស ដោយគ្រាន់តែដាក់បបូមាត់ពីលើវា វាក៏រំញោចទៅកាន់ដៃគូរបស់យើងម្នាក់ទៀត ដែលប្រៀបដូចជា បានថើបគ្នាផ្ទាល់យ៉ាងដូច្នោះដែរ ។ តាមប្រភពព័ត៌មាន ក៏បានរឮកដែរថា ធ្លាប់មាននារីម្នាក់ បានលង់ស្រឡាញ់បុរសម្នាក់តាមរយៈ Online ហើយក៏បាន ព្រីនរូប 3D ជារូបរបស់បុរសម្នាក់នោះ យកមករៀបការ នេះអាចបញ្ជាក់ឲ្យឃើញថា​ វិទ្យាសាស្ត្រពិតជាមានឥទ្ធិពលខ្លាំង ជាមួយជីវិតមនុស្ស ។

គួរបញ្ជាក់ដែរថា កម្មវិធីសម្រាប់គូស្នេហ៍ផ្ញើស្នាមថើបឲ្យគ្នានេះ គឺអាចជួយអារម្មណ៍របស់គូស្នេហ៍ដែលនៅឆ្ងាយគ្នា មានអារម្មណ៍ថា ដូចនៅជិតគ្នា ព្រោះយើងអាចនិយាយគ្នា ឃើញមុខគ្នា ហើយថែមទាំងបានថើបគ្នាទៀត ៕ ដែន KBN ប្រភព៖ ស្ដម

Loading...
ចែករំលែក