កីឡាករ​បាល់ទាត់​ ដាក់​មន្តអាគម​ ជិត​បង្គោល​ទី​គូប្រកួត​ រក​គ្រាប់​បាល់​ស្ទើរ​មិន​គួរឲ្យ​ជឿ​ (វីដេអូ)​

ចែករំលែក

មើល​ទៅ​វា​ហាក់​ដូចជា​ ឧប្បត្តិហេតុ​ដ៏​ហួសចិត្ត​មួយ​ បាន​កើតឡើង​ នៅ​ក្នុង​ការប្រកួត​រវាង​ក្រុម​ Rayon FC​ ជាមួយ​នឹង​ក្រុម​ Mukura ​ដោយ​ក្នុង​នោះ ​កីឡាករ​ Moussa Camara ​របស់​ Rayon FC បាន​ធ្វើ​សកម្មភាព​ដ៏​ចម្លែក​មួយ ​ក្នុង​អំឡុង​ពេល​ការប្រកួត​ កំពុង​ដំណើរការ។​

នៅ​ក្នុង​ការប្រកួត​នេះ​ក្រុម​ Mukura​ បាន​ធ្វើការ​នាំមុខ​ មុន​១​ទល់​នឹង​០​ ហើយ​លទ្ធផល​នេះ​ បាន​រក្សា​ដល់​ចុង​តង់ ​នៃ​ការប្រកួត​ ស្របគ្នា​នោះ ​Camara​ បាន​សម្ងំ​នៅ​មុខ​ទី​របស់ ​Mukura ​ហើយ​រូបគេ ​បាន​ធ្វើអ្វី​ម្យ៉ាង ​នៅ​ជិត​បង្គោល​ទី​គូ​ប្រកួត​របស់​ខ្លួន​ ហើយ​តាមរយៈ​សកម្មភាព​នេះ​ ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​ការ​ធ្វើ​មន្តអាគម។​

ទន្ទឹមគ្នា​នេះ​ ក្រោយ​ពេល​បាន​ធ្វើ​ សកម្មភាព​នេះ​រួច​ រូបគេ​បាន​រត់​ទៅ​រក​ទីតាំង ​កីឡាករ​របស់​ខ្លួន ​យ៉ាង​ឆាប់រហ័ស​ ជៀសវាង​មាន​ការ​វាយ​ធ្វើបាប ​ពី​សំណាក់​កីឡាករ​របស់​ Mukura។​ បន្ទាប់​មក​ទៀត​ណាស់​វា​ហាក់​ដូចជា​គួរឲ្យ​ហួសចិត្ត​ណាស់​ នៅ​ពេល​សកម្មភាព​របស់​ Mukura​ ហាក់​ដូចជា​មាន​ប្រសិទ្ធភាព​ ដោយ​រូបគេ​បាន​តែត​បាល់​បញ្ចូល​ទី​មុន​ពេល​ចប់​ការប្រកួត​៧​នាទី។​​

ដោយសារ​មូលហេតុ​នេះ​ហើយ​ បាន​ជា​គេ​គិតថា​នេះ​គឺ​ជា​ការ​ប្រើ​មន្តអាគម​ ហើយ​តាមរយៈ​នេះ​ផង​ដែរ​ សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​ Rwandan​ បាន​ធ្វើ​កែ​តម្រូវ​បទ​បញ្ញត្តិ​ ក្នុង​ការប្រកួត​ ដោយ​ចាត់​ទុក​ការ​ធ្វើ​សកម្មភាព​ ដ៏​គួរឲ្យ​សង្ស័យ​បែបនេះ​ ជា​រឿង​ខុសច្បាប់៕

ផ្តល់សិទ្ធិដោយ៖ kqube.net

Loading...
ចែករំលែក