R.I.P!! តារាស្រី Hollywood ជើងចាស់ Zsa Zsa Gabor មានប្ដីរហូតដល់ ៩នាក់ ពេលនេះបានស្លាប់បាត់ហើយ ដោយសារជំងឺគាំងបេះដូង…

ចែករំលែក

តារាបរទេស៖ តារាសម្ដែងស្រី Hollywood ដ៏ស្រស់ស្អាតកូនកាត់ ២សាសន៍ ហុងគ្រី-អាមេរិក នាង Zsa Zsa Gabor ដែលគេស្គាល់ច្បាស់ថា ជាតារាស្រីជើ់ងចាស់ម្នាក់ដែលមានប្ដីរហូតដល់ ៩នាក់ បានស្លាប់ហើយ ក្នុងអាយុ ៩៩ឆ្នាំ ដោយសារជំងឺគាំបេះដូង ។


តាមប្រភពព័ត៌មានដែលទទួលបានពី Dailymail បានឲ្យដឹងថា អតីតតារាហូលីវូដសម្បូរស្នេហ៍ខាងលើ បានស្លាប់នៅក្នុងភូមិគ្រឹះរបស់នាង នៅក្នុងតំបន់ Bel Air ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅម្សិលម៉ិញនេះ ។ Zsa Zsa Gabor គឺជានារីដ៏ស្រស់ស្អាតម្នាក់ និងជាម្ចាស់មកុដបវរកញ្ញាឯកប្រទេសហុងគ្រី កាលពីឆ្នាំ ១៩៣៦ ហើយនៅក្នុងអាជីពជាតារា Hollywood របស់នាង គឺបានចូលរួមសម្ដែងសរុប ៧៧រឿង ។ ជាមួយគ្នានេះ ដោយសារតែសម្រស់ស្អាតផូផងរបស់លោកស្រី Zsa Zsa Gabor ទើបនាងមានភព្វសំណាងបានរៀបការជាមួយបុរសអ្នកមាន ក្នុងនោះរួមមានលោក Conrad Hilton ដែលជាអ្នកជំនួញផ្នែកសណ្ឋាគារ និង តារាសម្ដែងលោក George Sanders ម្ចាស់ពាន Oscar ផងដែរ ។ ថ្វីបើ Zsa Zsa Gabor មានប្ដីរហូតទៅដល់ ៩នាក់ពិតមែន ប៉ុន្តែនាងមានកូនស្រីតែម្នាក់ទេ គឺតារាសម្ដែង Francesca Hilton ជាកូនស្រីរបស់គាត់ និងប្ដីទី ២ លោក Conrad Hilton ។

គួរបញ្ជាក់ដែរថា រឿងដែលធ្វើឲ្យ Zsa Zsa Gabor ទទួលបានភាពល្បីល្បាញមានរឿង The Girl in the Kremlin, Queen of Outer Space និង Moulin Rouge ជាដើម ៕ ដែន KBN

 

Loading...