Home តារាអន្តរជាតិ

កណ្តុមឆែប ទៅរួចដែរ! លក់មិនសូវដាច់​ យក​រូប​តួ​សិច​ស្រី​លេខ​១ជប៉ុន​ ដាក់​លើ​កាត​ លក់​ភ្លាម ​អស់​ភ្លាម!​

ចែករំលែក

កាតសម្រាប់ប្រើប្រាស់រថភ្លើងក្រោមដី ដែលមានភ្ជាប់ជាមួយ រូបតារាសិចស្រីដ៏ល្បី ប្រមាណរាប់មឺុនកាត ត្រូវបានលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដាក់លក់ដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតៃវ៉ាន់មួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ គេហទំព័រព័ត៌មាន Focus Taiwan។


កាត EasyCard (កាតសម្រាប់ប្រើប្រាស់ផ្លូវរថភ្លើងក្រោមដី) ដែលមានចំនួនប្រមាណ១៥០០០កាតនេះ ត្រូវបានគ្របពីលើជិតឈឹង ដោយរូបភាពរបស់អ្នកនាង Yui Hatano ជាពិសេសកាតនេះមានតម្លៃដល់ទៅ៥០០ដុល្លារ ហើយវាត្រូវបានលក់អស់ក្នុងរយៈពេល ត្រឹមតែបួនម៉ោងប៉ុណ្ណោះ។

កាតដ៏ពិសេសនេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺមួយមានរូបអ្នកនាង Hatano ពាក់រ៉ូបពណ៌ខ្មៅ ដែលគេឲ្យឈ្មោះថា “Demons” និងមួយទៀតមានឈ្មោះថា “Angels” ដោយនាងបានពាក់រ៉ូបពណ៌ស ហើយប្រាក់មួយផ្នែក ដែលបានមកពីការលក់កាត នឹងត្រូវបរិច្ចាគទៅឲ្យអង្គការសប្បុរសធម៌៕

ប្រភព៖ tokyoreporter