ប្រលោមលោក រឿង​ មនុស្ស​ និង​ក្របី​ ជាមួយ​ខ្សែ​ចំណង​អមតៈ​ដ៍​តូច​

ចែករំលែក

ពូ​សែម​ ដើរ​ដឹក​ក្របី​ជាប់​កន្លុះ​មក​ពី​ស្រែ​។ ចៅ​សុខ​ឃើញ​ហើយ​ក៏​សួរ​ថា​៖
– ពូ​! ពូ​ចិញ្ចឹម​ក្របី​នេះ​ ប៉ុន្មាន​ឆ្នាំ​ហើយ​?

– គឺ​ ចិញ្ចឹម​តាំង​ពី​ទើប​កើត​ម្ល៉េះ​ ក្មួយ​អើយ​!


– ហើយ​ពេល​ ពូ​ចោះ​ច្រមុះ​វា​ ដើម្បី​ដាក់​កន្លុះ​ តើ​វា​មាន​រើ​បម្រាស់​ រត់​ចេញ​ទៅ​ណា​ទេ​ ពូ​?

– ដូចជា​មិន​ដែល​ធ្លាប់​ឃើញ​ វា​រើប​ម្រះ​ ទៅ​ណា​ទេ​ក្មួយ​! ខ្ញុំ​គិត​ថា​ ក្របី​នេះ​នឹង​នៅ​ជាប់​កន្លុះ​ទី​នេះ​ ជាមួយ​ពូ​ រហូត​ដល់​ស្លាប់​។

– ហេតុ​អី​ទៅ​ពូ​?

– តាម​ធម្មតា​ សត្វ​ក្របី​ល្ងង់​ណាស់​។ ពេល​ខ្លុះ​កន្លុះ​លើក​ដំបូង​ៗ​ ក្របី​ខំ​កញ្ជ្រោល​ រើប​ម្រះ​ខ្លួន​ខ្លាំង​ណាស់​ ដើម្បី​អោយ​គេច​អោយ​ផុត​ ពី​ខ្សែ​កន្លុះ​ដឹក​ច្រមុះ​ ប៉ុន្តែ​ ក្រោយ​ពេល​ដែល​វា​ជាប់​ខ្សែ​កន្លុះ​ហើយ​ បាន​ស៊ី​ឆ្អែត​ដេក​ស្រួល​ យូរ​ៗ​វេលា​ពេក​ទៅ​ វា​ក៏​បែរ​ជា​ខ្ជិល​ លែង​មាន​ទឹក​ចិត្ត​ ចង់​រើ​បម្រះ​ត​ទៅ​ទៀត​ដែរ​ គឺ​ ពួក​វា​សុខចិត្ត​ បណ្ដោយ​ខ្លួន​ អោយ​ខ្សែ​កន្លុះ​ ១​សរសៃ​តូច​ អូស​វា​ រាល់​ថ្ងៃ​ ទៅ​នេះ​ទៅ​នោះ​ តាម​តែ​គេ​ញាក់​ខ្សែ​ ដោយ​គិត​ច្រឡំ​ថា​ ខ្សែ​ដែល​គេ​ចង​អូស​វា​នោះ​ ជា​ខ្សែ​អមតៈ​ រឹង​មាំ​ មិន​អាច​ទាញ​ដាច់​ងាយ​ៗ​ឡើយ​ ហើយ​ក៏​មិន​ដែល​មាន​ ក្របី​មួយ​ណា​ គិត​ថា​ បើ​វា​សាកល្បង​ លើក​ទី​ពីរ​ លើក​ទី​បី​ ច្រើន​សា​ទៅ​ វា​អាច​បម្រះ​ខ្លួន​ ដាច់​ខ្សែ​កន្លុះ​ទាំងនោះ​ ដោយ​ងាយ​ឡើយ​។

ចៅ​សុខ​ឮ​ដូច្នោះ​ ក៏​ភ្ញាក់​ផ្អើល​ក្នុង​ចិត្ត​ពន់​ពេក​ក្រៃ​៖

– មាន​ន័យ​ថា​ សត្វ​ក្របី​ទាំង​ហ្វូង​នេះ​ អាច​មាន​ឧកាស​ រើ​ខ្លួន​ចេញ​ផុត​ ពី​ខ្សែ​កន្លុះ​អូស​ច្រមុះ​ អូស​ក្បាល​ ដោយ​ងាយ​ ថ្ងៃ​ណា​ក៏​បាន​ មែន​ទេ​ពូ​?

– មែន​ហើយ​! ព្រោះ​ថា​ បើ​ចំពោះ​មនុស្ស​វិញ​ ពេលណា​គេ​បរាជ័យ​ឆ្នាំ​នេះ​ គេ​នឹង​ប្រឹងប្រែង​ រក​ជោគជ័យ​ លើក​ក្រោយ​ទៀត​ មិន​ដូច​ជា​សត្វ​ក្របី​ ដែល​មិន​ហ៊ាន​រើ​បម្រះ​ ពី​ខ្សែ​កន្លុះ​ ដើម្បី​សេរីភាព​ និង​ ភាព​ជោគជ័យ​ របស់​ខ្លួន​នោះ​ឡើយ​៕

អត្ថបទ​នេះ​ផ្ដល់​សិទ្ធិ​ដោយ​៖ អ្នកស្រី​ កែវ​ ច័ន្ទ​បូរណ៍​
ផ្តល់សិទ្ធិដោយ៖ kqube

Loading...