Home វិជ្ជាធ្វើម្ហូប

របៀបធ្វើគីមឈី

ចែករំលែក

គ្រឿងផ្សំ

– ស្ពៃបូកគោស្រស់ ១ គីឡូក្រាម


– អំបិលក្រួស ២៥០ ក្រាម

– ស្លឹកខ្ទឹម ១០០ ក្រាម

– ការ៉ុត ២ ផ្លែ

– ខ្ទឹមបារាំង ២ ផ្លែ

– អំបិលម៉ត់ ២ ស្លាព្រាបាយកន្លះ

– ប៊ីចេងកន្លះស្លាព្រាបាយ

– ស្ករស ១ ស្លាព្រាបាយកន្លះ

វិធីធ្វើ

១. ជាដំបូងអ្នកត្រូវពុះស្ពៃជា ២ បន្ទាប់មកយកស្ពៃទៅលាងសម្អាតឲ្យស្អាត រួចធ្វើការពុះស្ពៃជា២ទៀតក៏ប៉ុន្តែអ្នកមិនត្រូវកាត់វាឲ្យដាច់នោះទេ។ ជាបន្តមកទៀតអ្នកត្រូវយកអំបិលមករោយប្រឡាក់ជាមួយនិងស្ពៃត្រូវរោយម្តងមួយស្រទាប់ៗរួចទុកវាចោលរងចាំរយៈពេល ២ទៅ ៣ ម៉ោងដើម្បីឲ្យស្ពៃរាងរញមបបន្ទិចព្រមទាំងស្រួយផងដែល។ ក្នុងអំឡុងពេលដែលអ្នកផ្អាប់ស្ពៃជាមួយ អំបិលអ្នកត្រូវត្រឡប់វាទៅវិញទៅមកក្នុងរយៈពេល ៥០ នាទីម្តង ឬ អាចលើសពីនេះក៏បាន។ បន្ទាប់ពីរងចាំអស់រយៈពេល ២ទៅ៣ម៉ោងមកត្រូវយកស្ពៃទៅទឹកលាងសម្អាតជាមួយទឹកបន្ទាប់មកត្រងឲ្យស្រស់ទឹក ទុកមួយអន្លើ។

២. កោសសំបកការ៉ុតនិងលាងឲ្យស្អាតបន្ទាប់មកកាត់វាជាកង់ៗប្រវែង ២ ថ្នាំងដៃ បន្ទាប់មកហាន់វាជាសរសៃៗ។ ខ្ទឹមបារាំងត្រូវពុះជា ២ បន្ទាប់មកលាងទឹកឲ្យស្អាតហាន់ជាបណ្តោយៗ។

៣. ហាន់ស្លឹកខ្ទឹមប្រវែង ២ ថ្នាំងដៃមានកម្រិតស្មើនឹងការ៉ុត។

៤. វាល់ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមបារាំងដោយឲ្យបន្លែនីមួយៗមានកម្រិតស្មើគ្នាក្នុងចានដែកមួយ បន្ទាប់មកបន្ថែមម្ទេសម៉ត់ក្នុងដោយលើសកម្រិតការ៉ុតមួយដងចូលគ្នា បន្ទាប់មកទៀតត្រូវបន្ថែមប្រេងខ្យងកន្លះស្លាព្រាបាយ, អំបិលម៉ត់២ស្លាព្រាបាយកន្លះ, ស្ករស១ស្លាព្រាបាយកន្លះ, ប៊ីចេងកន្លះស្លាព្រាបាយ ច្របល់ចូលគ្នាឲ្យសព្វនិងចូលជាតិគ្នា។

៥. យកបន្លែដែលច្របល់គ្រឿងរួចនោះមកលាបលើស្ពៃម្តងមួយស្រទាប់ៗទាំងខាងក្នុងនិងខាងក្រៅឲ្យសព្វ។

៦. ប្រសិនបើសល់គ្រឿងដែលប្រឡាក់នោះសល់អ្នកត្រូវយកគ្រឿងមកចាក់ស្រោចពីលើស្ពៃក្នុងពេលដែលអ្នកធ្វើការផ្ទេរស្ពៃចូលទៅក្នុងក្រឡ។ យកស្ពៃដែលបានផ្ទេរចូលក្នុងក្រឡរួចនោះមករក្សាក្នុងទូរទឹកកករងចាំរយៈពេលមួយសប្តាហ៍ទើបអាចញ៉ាំបាន អ្នកគួរតែរក្សាគីមឈីក្នុងទូរទឹកកក៕

*អ្នកចូលចិត្តម្ទេសអាចបន្ថែមតាមការចង់