ស៊ុបឆ្អឹងគោ

ចែករំលែក

គ្រឿងផ្សំ
ឆ្អឹងជើងគោ ស្ពៃ ល្ហុង ដំឡូង ខ្ទឹមបារាំង មីសួលីវ ឬនួយ 9នៀវិលលបេ ឬ នំប៉័ង ម្សៅស៊ុប។

វិធីធ្វើ
យកឆ្នាំដាក់ទឹកឱ្យពុះ រួចយកឆ្អឹងគោមកលាងទឹក ហើយកាប់ដាក់ស្ងោរក្នុងឆ្នាំទុកឱ្យពុះចំនួនកន្លះ ម៉ោង ។
យកល្ហុងមកចិតសំបកឱ្យស្អាតហើយពុះជាបួនឆ្កឹះយកគ្រាប់ឱ្យអស់។ ស្ពៃលាងទឹកបេះជាធាងៗ។
ខ្ទឹមបារាំងយកមកដុតភ្លើងឱ្យពុល ទើបយកបន្លែទាំង៣មុខនេះមកដាក់ស្ងោរ ដាក់ម្សៅស៊ុបបន្តិច ទុកឱ្យពុះចំនួន៤ម៉ោង ទើបស្រង់បន្លែទាំងនោះមកជ្រុំឱ្យម៉ដ្ឋ ហើយដាក់ចូលទៅវិញឱ្យខាប់ទឹក រួច បង់អំបិលភ្លក្សមើលឱ្យសាបល្មម។ កាលណាជិតដល់ពេលបរិភោគហើយ សូមយកនួយ 9នៀវិលលបេ ឬ មីសួលីវ មកដាក់ស្ងោរជាមួយ។ សាសន៍បារាំងគេច្រើនយកនំប៉័ងមកកាត់ជាដុំៗប៉ុនមេដៃ មកបំពង ខ្លាញ់ឱ្យក្រហមស្រួយល្អ ទើបយកទឹកស៊ុបមកបន្តក់ពីលើ។ ឯស៊ុបនេះ បើគេចង់ដាក់ល្ពៅជំនួសល្ហុង ក៏បានដែរ ។

11-30-2015 2-16-46 PM

ប្រភព ANN

Loading...
ចែករំលែក