វិជ្ជាធ្វើម្ហូប៖ ផ្អក​ខ្ទិះ

ចែករំលែក

ផ្អក​ខ្ទិះ

គ្រឿងផ្សំ
ផ្អក​ត្រី​សណ្ដាយ ឬ​ត្រី​ពោ សាច់​ជ្រូក (​សាច់​លាយ​ខ្លាញ់​) ដូងទុំ ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មា ស្ករ ម្សៅ​ស៊ុប ត្រសក់ ត្រប់ស្រួយ ស្ពៃក្ដោប ម្ទេសផ្លោក​ស្រស់ ។


វិធី​ធ្វើ
១-​យក​ផ្អក​ត្រី​សណ្ដាយ​លាង​ទឹក​ឱ្យ​ស្អាត លើកយក​សាច់​ចិញ្ច្រាំ​លាយ​និង​សាច់​ជ្រូក​បី​ជាន់ ខ្ទឹមស ខ្ទឹមក្រហម​ឱ្យ​ល្អិត ម្ទេសផ្លោក​ពុះ​ជា​ពីរ​ហាន់​បញ្ឆិត​ៗ ។
២-​ដូងទុំ​កោស​ពូត​យក​ក្បាលខ្ទិះ ដាក់​រម្ងាស់​ឱ្យ​ឡើង​ខាប់ ដាក់​ផ្អក​ចិញ្ច្រាំ ស្ករ ម្សៅ​ស៊ុប កូរ​ចូល គ្នា​ឱ្យ​សព្វ​ទុក​ឱ្យ​ឆ្អិន ទើប​ដាក់​ម្ទេស​ដួស​ដាក់​ចាន ច្របាច់​ក្រូចឆ្មា ទុក​ទ្រនាប់​ជាមួយ​ត្រសក់ ត្រប់ ស្រួយ ស្ពៃក្ដោប ។

Loading...