Home វិជ្ជាធ្វើម្ហូប

វិជ្ជាធ្វើម្ហូប៖ ស្ងោរ​ក្រពះ​ជ្រូក​និង​ស្ពៃជ្រក់

ចែករំលែក

របៀប​ជំ​រះ​ក្រពះ​ជ្រូក
ក្រពះ​ជ្រូក​ដែល​បាន​ទិញ​យក​មក​ដល់​ផ្ទះ​អ្នក​ហើយ យក​ល្អ​លោក​អ្នក​ត្រូវ​លាង​ជម្រះ​វា​យ៉ាង ហ្មត់ចត់ ដោយ​ប៉ាត​នឹង​ម្សៅ និង​ប្រេង​សាឡា​ត់ ព្រោះ​នៅ​ពេល​ស្ងោរ​ក្រពះ​ជ្រូក​នេះ​មាន​សម្បុរ​ថ្លា ល្អ ហើយ​ក៏​ឆាប់​ផុយ​ទៀត​ផង ។ ប៉ុន្ដែ​បើ​លោក​អ្នក​ជម្រះ​វា​និង​អំបិល​គឺ​វា​ប្រែ​ទៅ​ជា​សម្បុរ​លឿង ហើយ​ក៏​វា​ស្វិត​ទៀត​ផង ។
គ្រឿងផ្សំ
ក្រពះ​ជ្រូក​មួយ​, ស្ពៃជ្រក់​២០០​ក្រាម​, ខ្ញី ៣​បន្ទះ​, ខ្ទឹម​សន្លឹក​៣​ដើម​, អំបិល​មួយ​ស្លាបព្រា កាហ្វេ​កន្លះ​, ម្សៅ​ស៊ុប​កន្លះ​ស្លាបព្រា​កាហ្វេ​, ម្រេច​ម៉ដ្ឋ​បន្ដិចបន្ដួច​, ស្រា​១​ស្លាបព្រា​បាយ ។

វិធី​ធ្វើ
១-​ត្រូវ​ស្រុះ​ក្រពះ​ជ្រូក​បន្ដិច​រួច​ហើយ​ស្រង់​ចេញ និង​ហាន់​ដុំ​ៗ, ហាន់​ស្ពៃជ្រក់​ជា​ដុំ​ៗ ។
២-​ប្រើ​ទឹក​៥​កូនចាន​ចង្កឹះ បង់​ក្រពះ​ជ្រូក​, ខ្ទឹម​សន្លឹក និង​ខ្ទឹម​បន្ទះ​ចូល ហើយ​ប្រើ​ភ្លើង​ឱ្យ​ខ្លាំង ដើម្បី​រំងាស់​ឱ្យ​ពុះ ។ បន្ទាប់​មក​ត្រូវ​ប្រើ​ភ្លើង​តិច​ៗ និង​រំងាស់​ក្នុង​រយៈពេល​១​ម៉ោង ។
៣-​បង់​ស្ពៃជ្រក់​ចូល និង​រំងាស់​ប្រហែលជា​៣០​នាទី ទើប​បង់អំបិល ម្សៅ​ស៊ុប និង​ស្រា​ចូល ។
៤-​មុន​នឹង​ដួស​ដាក់​ចាន ត្រូវ​រោយ​ម្រេច​ម៉ដ្ឋ​ពីលើ​ទុកជា​ការ​ស្រេច ។

ដោយ៖ KBN-Live