វិជ្ជាធ្វើម្ហូប៖ មច្ឆា​ក្លែងខ្លួន និង បង្អែមចេកកូ

ចែករំលែក

គ្រឿងផ្សំ
ត្រី​រ៉ស់ ឬ​ត្រី​ឆ្ដោរ សាច់​ជ្រូក (​សាច់​លាយ​ខ្លាញ់​) ខ្លាញ់​រាវ ម្រេច អំបិល ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ស្ករ ម្សៅ​ស៊ុប ម្សៅ​មី សាឡាដ ស្លឹក​វ៉ាន់ស៊ុយ ។
វិធី​ធ្វើ
១-​យក​ត្រី​រ៉ស់​សក​ស្រកា​ឱ្យ​ស្អាត លើ​យ​យក​ស្បែក​ចេញ (​កុំឱ្យ​រហែក​) ចំណែក​សាច់​យក​ទៅ ចិញ្ច្រាំ​លាយ​ជាមួយ​សាច់​ជ្រូក ខ្ទឹមស ខ្ទឹមក្រហម ចាក់ទឹក​ត្រី អំបិល ស្ករ ម្សៅ​ស៊ុប ម្សៅ​មី​បន្ដិច ច្របល់​ចូល​គ្នា​ឱ្យ​សព្វ​។
២-​យក​ស្បែក​ត្រី​ស្លាត​ដាក់​សាច់​ខ្ចប់​ជា​រាង​បួន​ជ្រុង​ឱ្យ​ជិត​ល្អ ទើប​ចងខ្សែ​ឱ្យ​ជាប់ ដាច់​ចៀន​និង ខ្លាញ់​ឱ្យ​ឆ្អិន ។
៣-​សាឡាដ​បេះ​ធាង​លាង​ទឹក​ឱ្យ​ស្អាត រៀប​ដាក់​លើ​ចាន​សំប៉ែត ហើយ​យក​ត្រី​ចៀន​នោះ​កាត់​ជា កង់​ៗ ដាក់​ពីលើ​រោយ​ស្លឹក​វ៉ាន់ស៊ុយ​ជា​ការ​ស្រេច ។

============================

វិធីធ្វើ បង្អែម ចេក​កូរ

វិធី​ធ្វើ
យក​ចេកណាំវ៉ា​ទុំ​មក​បកសំបក​ពុះ​ជា​បួន​លាង​ទឹក​ឱ្យ​ជ្រះ​ជ័រ​។ យក​ដូងទុំ​មក​កោស​ពូត​យក​ខ្ទិះ កូរ​ដាក់​ក្នុង​ខ្ទះ​ស្ពាន់ រួច​យក​ចេក​ដែល​ចិត​នោះ​មក​ចាក់​ជាមួយ ដាំ​លើ​ភ្លើង​ទុក​ឱ្យ​ពុះ កូរ​ឱ្យ​សព្វ ទាល់តែ​ចេក​នោះ​រលួយ​ឡើង​ខះទឹក​រលោង​ល្អ​ទើប​ដាក់ចុះ ទុក​ឱ្យ​ត្រជាក់​ពូត​ជា​ដុំ​ៗ​ប៉ុន​មេដៃ​ទុក ក្នុង​កែវ​ជា​ការ​ស្រេច ។

Loading...
ចែករំលែក