ងោរជ្រក់​គ្រឿងក្នុង

ចែករំលែក

​គ្រឿងផ្សំ និង​របៀប​ធ្វើ
​ ​-​គ្រឿង​គោ​(​ថ្លើម ក្រពះ ពោះ​១០០​ស្រទាប់ លំពែង សួត បេះ​ដួង​រួមគ្នា​) ៥០០​ ​ ​ក្រាម
​ ​-​គល់​ខ្ទឹម​ហាន់​១​គល់ ជីរ​បារាំង​ហាន់​១​គល់ និង​រំដេង​ហាន់​ជា​ចំណិត ​៦​ ​ ​ ​ចំណិត​
​ ​-​គល់​ស្លឹកគ្រៃ​កាត់​ខ្លីៗ​ដំ​ឲ្យ​បែកៗ​៣​គល់ និង​ម្ទេសខ្មាំង​ទុំ ១០ គ្រាប់​
​ ​-​ស្លឹក​ក្រូចសើច​ហែក​ជា​ចំរៀក​៥​សន្លឹក និង​ទឹក​ក្រូចឆ្មារ ៣ ស្លាបព្រា​បាយ ​ -​អំបិល​ម៉ដ្ឋ​១​ស្លាបព្រា​កាហ្វេ ទឹកត្រី​២​ស្លាបព្រា​បាយ និង​ទឹក ៣​ ​ ​ចាន

​ ​១ ដំបូង​ដាំទឹក​ឲ្យ​ពុះ បង់​រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច និង​អំបិល ។ បន្ទាប់មក​លាង​គ្រឿងក្នុង​គោ​ឲ្យ​ស្អាត​ហាន់​ជា​ចំណិតៗ រួច​ដាក់​ស្ងោរ​ឲ្យ​ឆ្អិន រហូតដល់​ទន់​ផុយ​ល្អ ។​
​ ​២ ផ្សំ​គ្រឿង​ដោយ​ទឹកត្រី ទឹកក្រូច​ឆ្មារ ភ្លក់​ឲ្យ​ដឹង​ជូរ​ប្រៃ​ល្មម​ហើយ​ទើបបង់​ម្ទេសខ្មាំង រោយ​ស្លឹក​ជីរ​បារាំង គល់​ខ្ទឹម​ចូល​តាម​ក្រោយ​ជាការ​ស្រេច ។​

Loading...